Connect with us

ព័ត៌មានជាតិ

អ្នកដំណើរជាង ៤ លាននាក់ ចេញ-ចូល តាមផ្លូវអាកាសនៅរយៈពេល ៧ ខែ

បានផុស

នៅ

គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ កម្ពុជាទទួលបានអ្នកដំណើរជាតិ​ និង​អន្តរ​ជាតិ​តាម​​ផ្លូវអាកាសចំនួនជាង ៤ លាននាក់កើនឡើងជិត១៦% បើធៀបទៅ​នឹងរយៈពេលនៅឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល មានប្រសាសន៍ថា កំណើនដ៏រឹងមាំនេះ ដោយសារការងើបឡើង​វិញយ៉ាងខ្លាំង​នៃចំនួន​ទេស​ចរចិនដែលធ្វើដំណើរចេញក្រៅប្រទេស, និរន្តរភាពតម្រូវការធ្វើ​ដំណើរតាមផ្លូវអាកាស​ក្នុងតំបន់ជា​អាទិ៍ពីប្រទេសថៃ វៀតណាម កូរ៉េ និងជប៉ុន និងការបន្ធូរបន្ថយ​ការរឹតបន្តឹងក្នុងការធ្វើដំណើរ និងការស្តារ និងពង្រឹងសមត្ថភាព​ក្រុមហ៊ុនអា​កាសចរណ៍​ឡើង​វិញ។

លោកបានបន្ថែមថា ការងើបឡើងវិញ និងការពង្រីកសមត្ថភាពក្រុមហ៊ុន​អាកាសចរណ៍​ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចំនួនអ្នកដំណើរ។

វិស័យអាកាសចរណ៍កម្ពុជាកំពុងឈាន​ចូលដល់ដំណាក់កាល​ផ្លាស់ប្តូរទៅកាន់សករាជថ្មី ជាមួយនឹងការបើកដំណើរការនាពេលខាងមុខនៃ​អាកាស​យានដ្ឋានអន្តរជាតិតេជោ និងការពង្រីកបណ្តាញផ្លូវអាកាសអន្តរជាតិរបស់កម្ពុជា ហើយយើង​មានគោលបំណងដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ដែលឆ្លើយតបនឹងស្តង់ដារអន្តរជាតិខាងសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។

លោក លោក ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា ទោះបីជាមានភាពមិនប្រាកដប្រជា និងការ​ប្រែប្រួល​​នៃតម្លៃប្រេងឥន្ធនៈ លើទីផ្សាពិភពលោក និងការកើនឡើងថ្លៃដើមប្រតិបត្តិការ និង​ជម្លោះ​ក្នុងតំបន់ និងសកលក៏ដោយ ប៉ុន្តែមិនមានការកាត់បន្ថយជើងហោះហើរ ក្នុងរយៈពេល ៦-១២ខែចុងក្រោយនោះទេ, ចំណែកការតភ្ជាប់ថ្មីកំពុងស្ថិតក្រោមការចរចា ដូចជា ឥណ្ឌា មជ្ឈិមបូព៌ា និងទីក្រុងបន្ទាប់បន្សំរបស់ចិន។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករថា ការដឹកជញ្ជូនអ្នកដំណើរ​តាមផ្លូវអាកាស​នឹង​កើន​ដល់ចំនួន ៧,៥លាននាក់ និងទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ ២០២៥នេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម