ព័ត៌មានជាតិ
ខេត្តរតនគិរី! ភ្លៀងធ្លាក់ខ្លាំងលាយលំផ្គររន្ទះ បណ្តាលឱ្យផ្លូវបេតុងមួយខ្សែបាក់ស្រុត
ខេត្តរតនគិរី៖ ដោយសារមួយរយៈពេលថ្មីៗកន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានទឹកជំនន់ជន់ហូរតាមអូរ មានសភាពខ្លាំងបណ្តាលឱ្យហូរច្រោះបាតផ្លូវបេតុ ធ្វើឱ្យផ្លូវបេតុងមួយខ្សែរងនូវផលប៉ះពាល់ខូចខាតជាទម្ងន់ ដែលមិនអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ចំពោះរថយន្តធុនធំ និងធុនធ្ងន់ធ្វើដំណើរឆ្លងកាត់បាន។ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តសង្កាត់ស្ទឹងបឹងកន្សែង ចុះថ្ងៃទី ២២ខែសីហា ឆ្នាំ ២០២៥។

ផ្លូវដែលរងការខូចខាតនោះ ស្ថិតនៅលើផ្លូវបេតុងចំណុចមុខបន្ទាយទាហានវិរៈ៧៩ តភ្ជាប់ទៅផ្លូវជាតិលេខ ៧៨។ ជាមួយគ្នានេះ រដ្ឋបាលសង្កាត់ ហាមឃាត់ការធ្វើចរាចរណ៍សម្រាប់រថយន្តធំ និងធុនធ្ងន់ បណ្តោះអាសន្ន ខណៈក្រុមការងារកំពុងវាយតម្លៃ ដើម្បីជួសជុលឡើងវិញ។ រដ្ឋបាលសង្កាត់ស្ទឹងបឹងកន្សែង បញ្ជាក់ថា៖« បងប្អូនប្រជាពលរដ្ឋដែលមានរថយន្តធុនធ្ងន់ផ្អាកធ្វើចរាចរណ៍ឆ្លងកាត់លើកំណាត់ផ្លូវជម្រាបជូនខាងលើ ប៉ុន្តែម្ចាស់រថយន្តលក្ខណៈគ្រួសារអាចធ្វើចរាចរណ៍បានដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុតលើកំណាត់ផ្លូវនោះ»។
នារដូវវស្សានេះ នៅខេត្តរតនគិរី មានអាកាសធាតុប្រែប្រួលខ្លាំង បង្ឱ្យកមានខ្យល់បោកបក់ ធ្វើឱ្យដើមឈើធំតូចដួល និងបណ្តាលឱ្យខូចផ្លូវមួយចំនួន។ ហេតុការណ៍គ្រោះធម្មជាតិនេះ ក៏បណ្តាលឱ្យប៉ើងផ្ទះពលរដ្ឋ ស្រុតដី និងដួលរលំដើមឈើផងដែរ កាលពីយប់ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៥ ។

តាមការព្យាករណ៍អាកាសធាតុ របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី ក៏នៅមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតចំនួន ៨០ ភាគរយ ដោយសាររងកម្រិតសម្ពាធខ្សោយ បាននឹងកំពុងមានឥទ្ធិពលមកលើខេត្តរតនគិរី ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យសីតុណ្ហភាពពី ២៣°C ទៅ ២៩°C ខ្យល់បក់ប្រែប្រួលទិស និងមានល្បឿនពី ១ ទៅ ៤ ម៉ែត្រ/វិនាទី និងមានភ្លៀងផ្គររន្ទះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២៥៕
អត្ថបទ៖ ខៀវ ចាប
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


