Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី ផែថងថាន បាត់មុខ​​ពី​វិមាន​រដ្ឋាភិបាល​រយៈពេល​៣សប្ដាហ៍​ជាប់ៗ​គ្នា

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ មិនមានវត្តមាននៅវិមានរដ្ឋាភិបាលអស់រយៈពេល​៣​សប្តាហ៍​ជាប់ៗ​គ្នា​ហើយ បន្ទាប់​ពី​ត្រូវបានព្យួរពីតួនាទីកាលពីថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០២៥ ដោយរង់ចាំការស៊ើបអង្កេត​របស់​តុលាការ​ធម្មនុញ្ញ ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយសារ​​សំឡេង​​​​តាម​ទូរសព្ទ​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ដែល​បង្ក​ឲ្យ​មាន​ភាព​ចលាចល​ផ្នែក​នយោបាយ​ពេញ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (រូបថត៖ Reuters)

ដ្បិត​ពុំមាន​វត្តមាន​ដោយ​ផ្ទាល់​ លោកស្រី ផែថងថាន បាន​ជ្រើសរើសជំនួសការដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ពីចម្ងាយតាមរយៈ​កម្មវិធី Zoom។

គួរ​រឭក​ថា ទោះបីជាត្រូវបានព្យួរពីតំណែងជានាយករដ្ឋមន្ត្រីក៏ដោយ ក៏លោកស្រី ផែថងថាន នៅតែស្ថិតក្នុងតំណែងគណៈរដ្ឋមន្ត្រីក្នុង​នាម​ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ដដែល ខណៈ​បច្ចុប្បន្នឧបនាយករដ្ឋមន្ត្រី Phumtham Wechaychai កំពុង​កាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី។

សមាជិក​ព្រឹទ្ធសភា​ថៃ បាន​ដាក់​ញត្តិ​ទៅ​តុលាការ​ធម្មនុញ្ញ ដោយ​លើក​ហេតុផល​ថា ការ​ហៅ​ទូរសព្ទ​​រវាង​លោកស្រី ផែថងថាន និង​សម្ដេច ហ៊ុន សែន បង្ហាញ​ពី​ការ​បំពាន​ក្រមសីលធម៌​រដ្ឋមន្ត្រី និង​លក្ខខណ្ឌ​រដ្ឋធម្មនុញ្ញ​ថៃ។ កាលពីថ្ងៃទី​១​ខែកក្កដា តុលាការបានទទួលយកញត្តិនេះ ហើយបានព្យួរ​លោកស្រី ផែថងថាន ពីតួនាទីជានាយករដ្ឋមន្ត្រី។ តុលាការធម្មនុញ្ញគ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿងរបស់លោកស្រី​នៅថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០២៥។ លទ្ធផលនឹងកំណត់ថាតើលោកស្រី​នឹង​ត្រូវបានដកចេញពីតំណែងជាអចិន្ត្រៃយ៍ឬក៏​យ៉ាងណា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម