ព័ត៌មានជាតិ
ជាង១០ឆ្នាំនេះ សម្តេចតេជោ និងសម្តេចធិបតី បានសង់អគារសិក្សាថ្មីប្រមាណ ៤ ៥០០ខ្នង បម្រើដល់ការសិក្សានៅទូទាំងប្រទេស
ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានសាងសង់អគារសិក្សាថ្មីៗបានសរុបប្រមាណ ៤ ៥០០ខ្នង ដើម្បីបម្រើដល់ការសិក្សារបស់សិស្សានុសិស្សនៅទូទាំងប្រទេស និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ ក៏ដូចជាកសាងធនធានមនុស្សឱ្យកាន់តែប្រសើរថែមទៀត។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី ២៨សីហានេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ដោយសារមានការយកចិត្តដល់ប្រព័ន្ធអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសាលា សម្តេចទាំងទ្វេរបានសាងសង់អគារសិក្សាសរុបប្រមាណ ៤ ៥០០ ខ្នង។ លោកបន្តថា៖«ប៉ុន្តែបើបូកជាមួយអគារសាងសង់ដោយក្រសួងអប់រំ និងអង្គការ ជាដៃគូនានា សរុបច្រើនជាងនេះក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ»។

លោកថ្លែងថា ក្នុងការធ្វើកំណែទម្រង់សាលារៀននេះ ក្រសួងបានរៀបចំឱ្យមានសាលារៀនគំរូដោយយើងនឹងពង្រឹងឱ្យបានពី៥០០ទៅ១ ០០០សាលា នៅឆ្នាំ២០២៨។ លោកបញ្ជាក់ថា ការបង្កើតសាលារៀនជំនាន់ថ្មីចំនួន ១៤ សាលាបានផ្តល់នូវការអប់រំមួយមានគុណភាព ពិសេសសាលាជំនាន់ថ្មីនៅវិទ្យាល័យព្រះស៊ីសុវត្ថិជាគុណភាពរបស់សិស្ស គឺត្រដំត្រសងជាមួយសិស្សនៃសាលារដ្ឋនៃសិង្ហបុរីដែរ។ លោកបន្ថែមថា៖« ព្រោះថាយើងមានការសហការជាមួយសិង្ហបុរី ឃើញថាពេលខ្លះសិស្សរបស់យើងមានសមត្ថភាពខ្ពស់ជាងសិស្សសិង្ហបុរីទៀត ពិសេសិស្សនារីហើយសូម្បីតែការនិយាយភាសាអង់គ្លេសក៏ល្អផងដែរ»។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះហើយគឺជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ទី៦ និងទី៧ ខណៈក្រសួងនឹងបន្តខិតខំប្រឹងប្រែងពង្រឹងទាំងគុណភាពអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសាលារៀន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


