Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ក្រុង​បាត់ដំបង កាន់តែ​ឲ្យតម្លៃ​គាំំទ្រ​ទំនិញ ត្រី ​សាច់ ផលិត​ក្នុង​ស្រុក ក្រោ​យ​បិទនាំ​ចូល​ពី​ថៃ

បានផុស

នៅ

ក្នុងរយះពេល១ខែចុងក្រោយ ទំនិញគ្រប់ប្រភេទក្នុងស្រុក តាំងលក់លើទីផ្សារនៅក្នុងក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​កាន់តែសម្បូរបែប មាន​បន្លែ ត្រី សាច់ គ្រប់ប្រភេទ ក្រោយ​ការ​បិទ​ការ​នាំចូលពីប្រទេសថៃ។

ពលរដ្ឋក្នុងក្រុងបាត់ដំបង បានលើកឡើងប្រហាក់ប្រហែលគ្នាថា តាំងពីមានស្ថានភាពតឹងតែងបង្ក​ឡើង​ដោយ​ប្រទេស​​ថៃ បានបិទច្រកព្រំដែនដែលបានអូសបន្លាយមកដល់ពេលនេះ ទំនិញក្នុងស្រុកកាន់តែមានសន្ទុះ​គាំទ្រ​នៅលើទីផ្សារនានាទូទៅ​ក្នុង​ក្រុង ក្នុងនោះមានដូចជា បន្លែសរីរាង្គគ្រប់ប្រភេទ ប្រកបដោយគុណភាពធម្មជាតិពិតៗ មិនមានប្រើសារធាតុគីមីចិញ្ចឹមសម្រស់។ ក្រៅពីនេះក៏មានត្រីសាច់ចម្រុះដូចជា មាន់ ទា ជ្រូក និងសាច់គោ ជាដើម សុទ្ធសឹងជារបស់ក្នុងស្រុកទាំងស្រុង មិនប្រឈមនិងការខ្វះខាតនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី លីណា រស់នៅក្នុងសង្កាត់រតនះ ក្រុងបាត់ដំបង បានឲ្យដឹងថា បញ្ហាបន្លែត្រីសាច់ដែលអ្នកស្រីបានចូលទិញក្នុង ផ្សារថ្មីបាត់ដំបង គឺសម្បូរបែបសព្វគ្រប់ទាំងអស់ ហើយតម្លៃក៏មិនថ្លៃប៉ុន្មានដែរ។

អ្នកស្រីបន្តថា អ្នកស្រីធ្លាប់ទិញត្រីសាច់ ដែលឈ្មួញនាំចូលមកលក់លើទីផ្សារជាញឹកញ៉ាប់ តែពេលអ្នកស្រីយកមកធ្វើម្ហូប ហាក់គ្មានរសជាតិទាល់តែសោះ តែពេលនេះទើបអ្នកស្រីដឹងថា ត្រីសាច់ក្នុងស្រុកពិតជាមានរសជាតិជាងត្រីសាច់នាំចូលឆ្ងាយណាស់ ហើយមានសុខភាពល្អទៀតផង។

សម្រាប់អ្នកស្រី លីណា “ពេលនេះខ្ញុំបានដឹងកាន់តែច្បាស់ រវាងត្រីសាច់នាំចូលពីសៀម និងត្រីសាច់ចិញ្ចឹមក្នុងស្រុក វាខុសគ្នា បែបណា បើទោះប្រទេសសៀម បើកព្រំដែនវិញក៏ខ្ញុំឈប់ទិញហើយ រាល់ទំនិញបន្លែ ត្រីសាច់ នាំចូល គឺរសជាតិខុសគ្នាឆ្ងាយ ណាស់ ដូចជាសាច់មាន់ សាច់ជ្រូក ព្រឹកមិញខ្ញុំទិញមកធ្វើម្អូប គឺនៅស្រស់ៗនិងរសជាតិឆ្ងាញ់ណាស់ ហើយតម្លៃក៏សមរម្យ ដែរ”។

ជាអាជីវករនៅក្នុងផ្សារថ្មីបាត់ដំបង អ្នកស្រី ឌឿន រ៉ា (ហៅចែរ៉ា)បានឲ្យដឹងថា អ្នកស្រីលក់សាច់មាន់ខ្មែរជាយូរដែរហើយ អ្នក ស្រីមិនដែលទទួលយកមាន់ចិញ្ចឹមក្នុងកសិដ្ឋានឬមាន់នាំចូលនោះទេ។

អ្នកស្រីថា អ្នកបរិភោគអាចប៉ះពាល់ដល់សុខភាព ហើយក៏គ្មានរសជាតិដែរ ទើបអ្នកស្រីទទួលទិញតែមាន់ដែលប្រជាពលរដ្ឋដឹកយកមកលក់ផ្ទាល់។

អ្នកស្រីបន្តថា”ភាគច្រើនព្រឹក ឡើងខ្ញុំរងចាំអ្នកស្រុកមោងឫស្សីដឹកមកដល់ទើបខ្ញុំប្រមូលទិញ ហើយពេលធ្វើលក់ម្តងៗមិនដែលសល់ទេព្រោះខ្ញុំធ្វើជាសា ច់លក់គឺតម្រូវតាមហ្នឹង ដើម្បីកុំឲ្យសល់ក្រែងវាអន់សាច់”។

អ្នកស្រី សួន ថាន ជាអ្នកដឹកមាន់មកលក់នៅក្នុងខេត្តបាត់ដំបង បានប្រាប់កម្ពុជាថ្មីថា តាមពិតអ្នកស្រីមិនមែនអ្នកចិញ្ចឹមមាន់នោះទេ គឺជាអ្នកស្រីតែងដើរទិញមាន់ស្រែនៅតាមភូមិ ដើម្បីដឹកយកទៅលក់នៅខេត្ត គ្រាន់បានចំណេញក្បាលកាក់ ដើម្បីផ្គត់ ផ្គង់ក្នុងគ្រួសារ។

អ្នកស្រីបន្តថា”មិនពិបាកអីផង គ្រាន់តែជិះម៉ូតូដើរទិញតាមផ្ទះអ្នកស្រុក មុខរបរនេះខ្ញុំជាមួយប្តីរកយូរឆ្នាំដែរ ហើយមុខរបរនេះ ក៏វាជួយដោះស្រាយជីវិភាពគ្រួសារខ្ញុំបានច្រើនដែរ កន្លែងដែលខ្ញុំដឹកទៅលក់ គឺនៅនឹងចិញ្ចើមផ្លូវជាប់របង តារាងបាល់ទាត់វាលបែកចាន គ្រាន់តែដឹកដល់ ម៉ូយមកទទួលយកអស់ៗតែម្តង ដើម្បីយកទៅកាប់លក់សាច់ក្នុងផ្សារថ្មី”៕
អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម