ព័ត៌មានជាតិ
កម្ពុជារាយការណ៍ជូនអគ្គលេខាធិការUNពីសកម្មភាពរំលោភសិទ្ធិមនុស្ស និងបំពានបទឈប់បាញ់របស់ទ័ពថៃ
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិលោក កែវ ឈា បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres នៅការិយាល័យUN នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ដើម្បីរាយការណ៍ពីសកម្មភាពរំលោភសិទ្ធិមនុស្ស និងបំពានបទឈប់បាញ់របស់កងទ័ពថៃមកលើកម្ពុជា។

ជំនួបនេះប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែសីហា ដោយតំណាងកម្ពុជាបានប្រគល់ជូននូវរូបថតនៃការរាយបន្លាលួសកាត់ផ្ទះ ដេញពលរដ្ឋខ្មែរចេញពីផ្ទះសំបែង និងបំផ្លាញផ្ទះរបស់ពួកគេជាដើម។ បន្ថែមលើនេះលោក កែវ ឈា ក៏បានបញ្ជាក់ពីការគោរពបទឈប់បាញ់របស់កម្ពុជា និងច្រានចោលការចោទប្រកាន់របស់ថៃថាកម្ពុជាដាក់មីនថ្មីផងដែរ។
ការបំពានបទឈប់បាញ់ជាបន្តបន្ទាប់របស់ថៃបង្កក្ដីបារម្ភចំពោះស្ថានភាពប្រឈមមុខគ្នាផ្នែកប្រដាប់អាវុធរវាងកម្ពុជានិងថៃជាថ្មីទៀត ខណៈដែលរដ្ឋាភិបាលកម្ពុជាបានបន្តអត់ធ្មត់ និងតវ៉ាចំពោះសកម្មភាពបំពាននេះជានិច្ច។

ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូសភាអាមេរិកនៅកម្ពុជាដែលដឹកនាំដោយសមាជិកសភាមកពីបក្សសាធារណរដ្ឋលោកស្រី Beth Van Duyne ទាំងប្រធានសភា និងនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យអាមេរិកបន្តតាមដានចំពោះការអនុវត្តន៍បទឈប់ប្រទេសទាំងពីរបន្ថែមទៀត។ ក្នុងជំនួបនោះតំណាងប្រតិភូសភាអាមេរិកបានបញ្ជាក់ពីជំហរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្របទឈប់បាញ់ និងវិលទៅរកសន្តិភាព និងស្ថិរភាពឡើងវិញ ហើយថាសហរដ្ឋអាមេរិកនឹងបន្តយកចិត្តទុកដាក់តាមដានលើការងារនេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


