Connect with us

ព័ត៌មានជាតិ

ហាង​អាហារក្បែរមណ្ឌលប្រឡងក្នុងក្រុងក្រចេះ មមាញញឹក​អំឡុង​សិស្សប្រឡង​បាក់ឌុប

បានផុស

នៅ

ទីតាំងកន្លែងលក់ម្ហូបអាហារ នៅជិតក្បែរមណ្ឌលប្រឡងក្នុងក្រុងក្រចេះ មានភាពមមាញញឹកក្នុងការលក់ដូរជូនដល់បេក្ខជន និងអាណាព្យាបាល នាកំឡុងពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥នេះ រយៈពេល២ថ្ងៃ។

ជាក់ស្ដែង នៅទីតាំងជិតក្បែរនឹងមណ្ឌលប្រឡងវិទ្យាល័យព្រះមហាក្សត្រីយានី កុសុមៈ មានទីតាំងលក់ម្ហូបអាហារ ចំនួន ៥ កន្លែង គឺមានការមមាញញឹកខ្លាំងក្នុងការលក់ដូរ ម្ហូបអាហារ ជូន ភ្ញៀវ អាណាព្យាបាល និងបេក្ខជនដែលមកប្រឡង ពិសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ មានទីតាំងលក់ម្ហូបអាហារមួយកន្លែង នៅទល់មុខមណ្ឌលប្រឡងតែម្តង មានលក់ម្ហូបអាហារឆ្អិនស្រាប់ប្រមាណជាង ១០មុខ មិនថាសម្លរគោក និងសម្លរទឹក ដែលបានផ្ដល់ភាពងាយស្រួលដល់បេក្ខជនអាណាព្យាបាល និងភ្ញៀវធ្វើដំណើរឆ្លងកាត់ទីនោះផងដែរ។

លោកស្រី ចាន់ ឌី ម្ចាស់ទីតាំងលក់បាយម្ហូប នៅទល់មុខវិទ្យាល័យព្រះមហាក្សត្រីយានី កុសុមៈ ក្នុងក្រុងក្រចេះ បានឱ្យដឹងថា ការលក់ដូរសព្វថ្ងៃមានភាពស្ងប់ស្ងាត់ ប៉ុន្តែបាន២ថ្ងៃនេះ បានសិស្សមកប្រឡងលក់ដាច់គួរសមជាងថ្ងៃធម្មតា ទាំងបាយប្អូម និងភេសជ្ជៈ។

រៀងរាល់ថ្ងៃចាប់ផ្ដើមបើកលក់ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៩យប់ មានមុខម្ហូបប្រមាណជា ១០មុខ ។ ក្នុងរយៈពេល២ថ្ងៃនេះដែរ គឺមានឪពុកម្តាយសិស្ស និងសិស្សមកប្រឡង មកហូបបាយច្រើន ប៉ុន្តែដល់ពេលរសៀលថ្ងៃនេះ ប្រហែលជាស្ងាត់ហើយ ដោយសារគេប្រឡងចប់។

លោកស្រី ចាន់ ឌី រំពឹងថា បន្ទាប់ពីចប់ការប្រឡងនេះ សូមឱ្យការលក់បាយម្ហូបរបស់គាត់ដាច់ច្រើនៗដូច ២ថ្ងៃនេះ និងមានអតិថិជនគាំទ្រឱ្យកាន់តែច្រើន៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម