ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ៖ សន្លឹកកិច្ចការរបស់បេក្ខជនទាំងអស់នឹងត្រូវដឹកជញ្ជូនមកកាន់រាជរាធនីភ្នំពេញ
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា ប្រាប់កម្ពុជាថ្មីថា រាល់សន្លឹកកិច្ចការរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់នឹងត្រូវដឹកជញ្ជូនមកកាន់រាជរាធនីភ្នំពេញ ដើម្បីធ្វើការបូកពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ។

លោកស្រីបានឱ្យដឹងថា បន្ទាប់ពីដំណើរការសំណេរប្រឡងបាក់ឌុបបានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង ៤ និង ៣០ នាទីនារសៀលថ្ងៃទី ២៩ ខែសីហា សន្លឹកកិច្ចការទាំងអស់ត្រូវដឹកបញ្ជូនមកកាន់រាជធានីភ្នំពេញ។ លោកស្រីបញ្ជាក់ថា៖«សន្លឹកកិច្ចការរបស់បេក្ខជនទាំងអស់នឹងត្រូវដឹកជញ្ជូនមកកាន់រាជរាធនីភ្នំពេញ ក៏ដូចជាធ្វើការបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រនៅរាជធានីភ្នំពេញ ហើយតាមការគ្រោងទុកលទ្ធផលនៃការប្រឡងនឹងប្រកាសជាផ្លូវការនៅគ្រប់រាជធានី-ខេត្តក្រុងទាំងអស់ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥»។
លើសពីនេះ បងប្អូនបេក្ខជនអាចពិនិត្យមើលលទ្ធផលតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ ក្នុងករណីមិនអាចទៅពិនិត្យដោយផ្ទាល់នៅទីតាំងសាលារៀន។ បើតាមអ្នកនាំពាក្យ ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងរាជធានី-ខេត្តមួយចំនួនក៏ដោយ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេលពីរថ្ងៃ បានប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។

គួរជម្រាបថា ក្រសួងបានរៀបចំឱ្យមានមណ្ឌលកំណែចំនួន ១០ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីប្រធានកំណែ អនុប្រធានមណ្ឌល ព្រមទាំងគណៈមេប្រយោគ និងភាគីពាក់ព័ន្ធ។ ដើម្បីឱ្យដំណើរការកំណែនៅតាមមណ្ឌលកំណែទាំង១០ ប្រព្រឹត្តទៅបានល្អ និងមានប្រសិទ្ធភាព ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើការណែនាំបច្ចេកទេស ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ប្រធាន អនុប្រធានមណ្ឌលកំណែមួយចំនួនផងដែរ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់)ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។ ក្នុងរយៈពេល២ថ្ងៃនេះ បេក្ខជនអវត្តមានសរុបចំនួន ១ ៨៧២ នាក់ ស្មើនឹង ១,២៧ ភាគរយ នៃបេក្ខជនមកប្រឡងសរុប ដោយក្នុងចំណោមបេក្ខជនអវត្តមាន គឺមានបេក្ខជនស្វៃរិនចំនួន ១ ៥២២ នាក់ និងបេក្ខជនចំណេះទូទៅ ៣៥០នាក់៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


