Connect with us

ព័ត៌មានជាតិ

ដោយបង្កបញ្ហាញឹកញយ អធិការរងខណ្ឌចំការមន ហួត គង់ ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ

បានផុស

នៅ

អធិការរងខណ្ឌចំការមន វរសេនីយ៍ទោ ហួត គង់ ដែលតែងបង្កបញ្ហាញឹកញយ និងប្រើពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋ ពេលនេះត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកមុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វរសេនីយ៍ត្រី ហួត គង់ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យទៅលើសាក្សីម្នាក់ដែលជាអ្នកផ្ដល់ព័ត៌មានអំពីករណីឃាតកម្មសម្លាប់ស្ដ្រីជនបរទេសម្នាក់នៅខណ្ឌចំការមន ព្រមទាំងអ្នកសារព័ត៌មាន ដែលជួយផ្ដល់ព័ត៌មានដល់សមត្ថកិច្ច។ ឥរិយាបថរបស់អធិការរងរូបនេះបាននាំឱ្យមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់សាធារណមតិ។

ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិនេះ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តទណ្ឌកម្មខាងវិន័យចំពោះវរសេនីយ៍ត្រី ហួត គង់ អធិការរងនគរបាលខណ្ឌចំការមន តាមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ។ នេះយោងតាមប្រកាសរបស់លោករដ្ឋមន្ត្រីមហាផ្ទៃ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ។

ជាការរំលឹក លោក ហួត គង់ កាលពីឆ្នាំកន្លងមក ក៏ធ្លាប់បង្កបញ្ហាម្ដងរួចមកហើយ ដោយខ្លួនស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំបានប្រើហិង្សាលើប្រជាពលរដ្ឋនៅតាមដងផ្លូវ ដែលនេះបានបង្ហាញនូវទង្វើដែលមិនសាកសមជាមន្ដ្រីនគរបាល ដែលបម្រើប្រជាពលរដ្ឋនោះឡើយ។

កាលណោះ អធិការរងរូបនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអនុវត្តទណ្ឌកម្មខាងវិន័យដោយបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ត្រី៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម