ព័ត៌មានជាតិ
គ្រួសារយោធិនពលីក្នុងជម្លោះព្រំដែន ជួបការលំបាកទទួលបានផ្ទះថ្មី ដើម្បីដោះស្រាយជីវភាពរស់នៅ
លោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ផ្ទះជូនគ្រួសារយោធិនពលីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលជួបការលំបាកសម្រាប់ដោះស្រាយជីវភាព។

ពិធីនេះមានការចូលរួមពី លោក សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប, លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក ព្រមទាំងមានការចូលរួមពីក្រុមការងារលេខាធិការដ្ឋាន ស.អ.ក ខេត្ត, អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន និងតំណាងក្រុមគ្រួសារសព។
ការសាងសង់ផ្ទះថ្មីនេះមានទំហំ ៥ម៉ែត្រ គុណនឹង ៩ម៉ែត្រ ស្ថិតលើដីគ្រួសារយោធិនពលី អនុសេនីយ៍ឯក ថន ញ៉ាញ់ នៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

ជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចាត់ទុក ការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់កងទ័ព និងយុទ្ធជនពលីទាំងអស់ប្រកបដោយឧត្តមគតិ, ស្មារតីស្នេហាជាតិ និងបានលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខរបស់ប្រជាជន៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


