Connect with us

ព័ត៌មានជាតិ

ACU ស្នើមហាជន កុំចាត់ទុកបុគ្គលទាំង៦នាក់ ដែលបង្ហោះព័ត៌មាន បែកធ្លាយវិញ្ញាសាគណិតវិទ្យា ជាអ្នកបំពុលសង្គម

បានផុស

នៅ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានស្នើដល់មហាជនទាំងអស់ កុំចាតុទុកបុគ្គលទាំង ៦នាក់ ដែលបង្ហោះព័ត៌មានដែលនិយាយថា ការបែកធ្លាយនូវវិញ្ញាសាគណិតវិទ្យា គឺជាអ្នកបំពុលសង្គម ព្រោះក្រុមការងារ ACU បានទទួលព័ត៌មានពីបណ្តាញសង្គមទាំងនេះ និងបន្តសហការណ៍ជាមួយបណ្តាញសង្គមទាំងអស់ ដើម្បីអាចប្រមូលភ័ស្តុតាងបានគ្រប់ជ្រុងជ្រោយ។ នេះបើយោងតាមលិខិតរបស់ ACU ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលិខិតនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវពាក់ព័ន្ធព័ត៌មានថា មានការបែកធ្លាយវិញ្ញាសាប្រឡងគណិតវិទ្យា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ឆ្នាំ២០២៥។​

បើតាម ACU លទ្ធផលដំបូង បានបង្ហាញថា រាល់ទម្រង់រូបវិញ្ញាសាប្រឡងដែលបានបង្ហោះមក ទោះជារូបភាពអត្ថបទវិញ្ញាសា វាយឡើងវិញក្តី ការបង្ហោះជារូបព្រាលៗក្តី ការបង្ហោះរូបវិញ្ញាសាច្បាស់មានហត្ថលេខាសង្ខេប (Griff) របស់រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឬគ្មានហត្ថលេខាសង្ខេប ACU បានធ្វើកោសល្យវិច័យ ហើយឃើញថា ឯកសារទាំងនេះ ពិតជាដូចនឹងវិញ្ញាសាប្រឡងគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ប្រឡងថ្ងៃទី២៩ សីហា ២០២៥ ម៉ោង ១៤:០០-១៦:៣០ ប្រាកដមែន (ដូចពី ៨០% ទៅ ១០០%)។

លទ្ធផល រូបថតវិញ្ញាសាទាំង ៤ទម្រង់ខាងលើ មានខ្លឹមសារដូចនឹងវិញ្ញាសាពិតទាំងស្រុង ដោយជាការថតចំពីលើត្រង់ ឬថតត្រង់ចំពីមុខដោយមានការតម្រឹម (Crop) ផ្នែកក្បាលចេញ លើកលែងតែ រូបវិញ្ញាសាទី៤ ដែលមានក្បាលពេញលេញដូចគ្នាទាំងស្រុងតែម្តងជាមួយនឹងសំណៅវិញ្ញាសាដើម។

ជាមួយគ្នានេះ ACU បានអរគុណដល់សាធារណៈជន ជាពិសេសបណ្តាញសង្គមដែលបានផ្ដល់ព័ត៌មានពីរូបវិញ្ញាសាទី៤ (មានសរសេរអក្សរ ថា កាចណាស់) ដែលនោះគឺជាវិញ្ញាសាពិតៗ ១០០% ហើយមានរូបច្បាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម