ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃ ទាញស្ថានភាពគ្រោះទឹកជំនន់ឆ្នាំនេះ ដូចទៅនឹងវិនាសកម្មឆ្នាំ២០១១
ព្យុះអស់ពីមួយចូលមួយ បានបង្កទុក្ខវេទនាដល់ប្រជាជនថៃ ដោយបង្កើតជាគ្រោះទឹកជំនន់លិចសព្វទិសទី បូកផ្សុំជាមួយបំណាក់ដីដ៏កាចសាហាវ សម្លាប់ពលរដ្ឋអស់ជាច្រើននាក់។

ទិដ្ឋភាពក្នុងឆ្នាំ២០២៥នេះ ធ្វើឲ្យគេនឹកឃើញដល់វិនាសកម្មនៃគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុត កាលពី១៤ឆ្នាំមុន ដែលបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេង។
អ្នកជំនាញថៃ បានទាញស្ថានភាពគ្រោះទឹកជំនន់ឆ្នាំនេះទៅដូចកាលឆ្នាំ២០១១រួចទៅហើយ ដ្បិតថា បច្ចុប្បន្នជនរងគ្រោះមិនមានច្រើនដូចកាលនោះ ហើយប្រព័ន្ធនានាត្រូវបានគ្រប់គ្រងយ៉ាងល្អក៏ដោយ។

លោក Seri Supratit នាយកមជ្ឈមណ្ឌលបម្រែបម្រួលអាកាសធាតុនិងគ្រោះមហន្តរាយនៅសាកលវិទ្យាល័យ Rangsit និងជាអ្នករួមចំណែកដល់របាយការណ៍វាយតម្លៃទីប្រាំមួយ (AR6) របស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បាននិយាយថា គ្រោះធម្មជាតិនឹងកាន់តែញឹកញាប់និងសាហាវទៅនាពេលអនាគត។
ដ្បិតចំនួនព្យុះជាមធ្យមប្រចាំឆ្នាំ ទំនងជាមិនកើនឡើងលើសពី២៥ក៏ដោយ តែគេហ៊ានសន្មត់ថា កម្លាំងរបស់ព្យុះនាពេលអនាគតនឹងកាន់តែខ្លាំងឡើងៗ។ ជាពិសេសព្យុះត្រូពិចអាចពង្រឹងខ្លួនទៅជាព្យុះទីហ្វុង ខណៈព្យុះទីហ្វុងមួយចំនួនអាចកាន់តែខ្លាំងបន្ថែមទៀតទៅជាព្យុះទីហ្វុងទំនើប ដែលនាំមកនូវភ្លៀងធ្លាក់និងខ្យល់បក់កាន់តែខ្លាំង។

សូមជម្រាបថា កាលពីឆ្នាំ២០១១ ប្រទេសថៃជួបទឹកធំដោយសារឥទ្ធិពលព្យុះភ្លៀងមូសុង បណ្តាលឲ្យមនុស្សស្លាប់ជាង៨០០នាក់ និងប៉ះពាល់ពលរដ្ឋជាង១៣លាននាក់ និងឈានដល់ការប្រកាសអាសន្ននៅខេត្តចំនួន៦០។
ក្រៅពីសម្លាប់មនុស្ស, ទឹកជំនន់ឆ្នាំ២០១១នៅប្រទេសថៃ គឺស្ថិតក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិដែលបង្កការខាតបង់ទឹកប្រាក់ច្រើនបំផុតលើពិភពលោកនាពេលនោះ ដោយបំផ្លាញសេដ្ឋកិច្ចថៃ ក្នុងទំហំទឹកប្រាក់ ៤៥ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទូទាំងប្រទេសថៃ ត្រូវរងទុក្ខដោយគ្រោះធម្មជាតិដល់សប្តាហ៍ក្រោយ ឯបាងកក ក៏ជន់លិចនិងបាក់ដី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


