ព័ត៌មានអន្ដរជាតិ
ទូទាំងប្រទេសថៃ ត្រូវរងទុក្ខដោយគ្រោះធម្មជាតិដល់សប្តាហ៍ក្រោយ ឯបាងកក ក៏ជន់លិចនិងបាក់ដី
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានអំពីព្យុះមូសុងនិងភ្លៀងធ្លាក់ខ្លាំង អូសបន្លាយដល់សប្តាហ៍ក្រោយ ខណៈទីក្រុងបាងកក ក៏អាចរងការវាយប្រហារដោយបំណាក់ដី និងជំនន់រហ័សបង្កការជន់លិចផងដែរ។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃពុធទី៣ខែកញ្ញាឆ្នាំ២០២៥, ៨០%នៃប្រទេសថៃ នឹងកើតមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល៧ថ្ងៃទៀត ដែលបាតុភូតនេះនឹងបង្កជាជំនន់រហ័សនិងបំណាក់ដី វាយប្រហារតំបន់ភាគច្រើន ជាពិសេសតំបន់ភ្នំនិងសមុទ្រតែម្តង។
គ្រោះធម្មជាតិនេះ គឺបណ្តាលមកពីឥទ្ធិពលនៃព្យុះដែលវាយប្រហារថៃជាបន្តបន្ទាប់ដូចជា កាជិគីនិងណងហ្វាជាដើម។ តួយ៉ាង នៅខេត្ត Phetchabun, ឥទ្ធិពលនៃព្យុះ ធ្វើឲ្យមានភ្លៀងធ្លាក់ដូចហែកមេឃ រុញឲ្យទឹកទន្លេ Pa Sak ហក់ឡើងខ្ពស់ ជន់លិចផ្ទះពលរដ្ឋ ក្នុងកម្រិតធ្ងន់ធ្ងរបំផុត។

ដោយមើលឃើញស្ថានការណ៍ឈានដល់កម្រិតគ្រោះថ្នាក់ ការិយាល័យកាត់បន្ថយនិងបង្ការគ្រោះមហន្តរាយខេត្ត បានសម្រេចប្រកាសអាសន្នក្នុងស្រុក Phu Thap Boek, Khao Kho និង Lom Sak។
ក្រៅពីជន់លិចផ្ទះសម្បែងហើយនោះ ទឹកជំនន់ក៏បង្កការលិចលង់ហាងនិងទីតាំងធ្វើអាជីវកម្មនានា ព្រមទាំងកាត់ផ្តាច់អគ្គិសនី បង្កទុក្ខលំបាកដល់ពលរដ្ឋ រាប់ពាន់នាក់ថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរព្រមានថា ស្ថានភាពនឹងមិនធូរស្បើយឆាប់ៗទេ ពលរដ្ឋត្រូវត្រៀមខ្លួនចំពោះបាតុភូតអាក្រក់ៗបន្ថែមទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វត្តល្បីស័ក្តិសិទ្ធិនៅភូកេត ត្រូវដាក់ជាតំបន់គ្រាអាសន្នគ្រោះមហន្តរាយ ព្រោះបំណាក់ដីធ្ងន់ធ្ងរពេក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


