ព័ត៌មានជាតិ
កម្ពុជា មានករណីជំងឺគ្រុនចាញ់ជិត ៤០ ករណី ថយចុះជាង ៩០% និងគ្មានអ្នកស្លាប់ក្នុងរយៈពេល ៨ ខែ
នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៥ នេះ កម្ពុជា មានករណីជំងឺគ្រុនចាញ់ប្រមាណជិត ៤០ ករណី មានការថយចុះជាង ៩០% និងគ្មានអ្នកស្លាប់ បើធៀបទៅនឹងរយៈពេល ៨ ខែ ដូចគ្នា ឆ្នាំ ២០២៤ ដែលនេះជាសញ្ញាមួយបង្ហាញថា កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពឈានទៅសូន្យ នាដំណាច់ឆ្នាំ ២០២៥ នេះ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៤ កញ្ញា នេះថា ៨ ខែ ឆ្នាំ ២០២៥ នេះ មានជំងឺគ្រុនចាញ់ ចំនួន ៣៧ ករណី គ្មានស្លាប់ គឺ ថយចុះជាង ៩១% បើធៀបទៅនឹង ៨ ខែ ឆ្នាំ ២០២៤ កន្លងទៅ មានរហូតដល់ទៅ ២៥៥ ករណី ដែលនេះជាសញ្ញាមួយបង្ហាញថា កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពឈានទៅសូន្យ នាដំណាច់ឆ្នាំនេះ ខណៈប្រទេសកម្ពុជា បានបញ្ចប់លែងមានករណីស្លាប់ ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ ២០១៨។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ការថយចុះជំងឺគ្រុនចាញ់ជាបន្តបន្ទាប់នេះដោយសារកម្ពុជាបានអនុវត្តយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ ដែលជាត្រីវិស័យដ៏ត្រឹមត្រូវ សមស្របតាមយុទ្ធសាស្ត្រតំបន់ និងសកលលោក។ ការយកចិត្តទុកដាក់ និងគាំទ្រខ្ពស់ពីក្រសួងសុខាភិបាល និងមានកិច្ចសហការពេញលេញពីគ្រប់ដៃគូពាក់ព័ន្ធ ក្រោមយន្តការសម្របសម្រួលអភិបាលកិច្ចតម្រង់ទិសបច្ចេកទេសផ្ទាល់ជាប្រចាំរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ គឺ ជំងឺគ្រុនចាញ់កំពុងឆ្ពោះទៅសូន្យករណី នៃការចម្លងក្នុងតំបន់ និងក៏កំពុងបន្តឈានទៅសូន្យករណីក្នុងគ្រប់ភូមិសាស្ត្រទូទាំងប្រទេសនាដំណាច់ឆ្នាំ ២០២៥ ដែលជាគោលដៅចុងក្រោយ។

លោកវេជ្ជបណ្ឌិត បានរំលឹកថា មុនពេលមានយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ ករណីជំងឺគ្រុនចាញ់រាយការណ៍មានជាមធ្យម ១៣ ម៉ឺនករណី និងស្លាប់ ៧០០ ទៅ ៨០០ នាក់ ក្នុងមួយឆ្នាំៗ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ក្រៅពីនេះ យើងបានបន្ថែមវិធីសាស្ត្រ និងបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរស់នៅក្នុងសំបុកចម្លងជំងឺគ្រុនចាញ់ឱ្យបានយល់ដឹងកាន់តែច្បាស់ពីវិធីការពារជំងឺគ្រុនចាញ់ ផ្តល់ថ្នាំបង្ការការពារដល់ពលរដ្ឋរស់នៅតំបន់ប្រឈមខ្ពស់ជាងគេទៅនឹងជំងឺគ្រុនចាញ់ ក៏ដូចជាផ្តល់មុងជ្រលក់ថ្នាំដល់ពលរដ្ឋមានមុខរបរចូលព្រៃប្រចាំថ្ងៃផងដែរ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល សង្ឃឹមថា កម្ពុជា នឹងអាចលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ទាំងស្រុងនៅបំណាច់ឆ្នាំ ២០២៥ នេះ៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


