Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប រៀបចំសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនជូនដល់កងទ័ពជួរមុខ

បានផុស

នៅ

ក្រោមប្រធានបទ «ស្មារតីខ្មែរតែមួយ» ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ឃុន សៀ អគ្គនាយកក្រុមហ៊ុន បានរៀបចំឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនជូនដល់វីរៈកងទ័ពជួរមុខដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយរបស់ប្រមុខរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ រយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប បានរៀបចំឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនជូនដល់កងពលជួរមុខនៅតំបន់ឃុំអូបីជាន់ ព្រមទាំងសឹករងយោធាចំនួន១១ខេត្តផ្សេងទៀត ដែលបានបញ្ជូនកងទ័ពទៅសមរភូមិមុខមានដូចជា ខេត្តស្ទឹងត្រែង ខេត្តរតនគីរី, ខេត្តមណ្ឌលគីរី, ខេត្តកំពង់ធំ, ខេត្តព្រះវិហារ, ខេត្តកំពត, ខេត្តតាកែវ, ខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម