Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់​ធ្ងន់ធ្ងរ​វាយប្រហារប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន

បានផុស

នៅ

យោងតាមការចេញផ្សាយរប​ស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ០៩ ខែសីហា ភ្លៀងធ្លាក់មូសុងមិនឈប់ឈរបានបណ្តាលឱ្យមានទឹកជំនន់ថ្មីនៅទូទាំងភាគខាងជើងនៃប្រទេសឥណ្ឌា និងប៉ាគីស្ថាន បណ្តាលឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសខ្លួន និងដីស្រែចំការត្រូវរងការបំផ្លាញ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងប្រទេសឥណ្ឌា មនុស្សជិត ១៥០ នាក់បានស្លាប់នៅក្នុងខែសីហា ខណៈដែលប្រទេសប៉ាគីស្ថានបានកត់ត្រាការស្លាប់ចំនួន៨៨០នាក់នៅរដូវកាលនេះ។ ការកើនឡើងនៃទឹកជំនន់បានបង្ខំឱ្យអាជ្ញាធរឥណ្ឌាបញ្ចេញទឹកពីទំនប់ ធ្វើឱ្យទឹកជំនន់កាន់តែអាក្រក់នៅជាពិសេសខេត្តនៅខាងក្រោមខ្សែទឹកដូចជាខេត្ត Punjab ប្រទេសប៉ាគីស្ថាន ដោយផ្ទះអ្នកភូមិជិត ៣,៩០០ ខ្នងត្រូវជន់លិច ហើយមនុស្ស ១.៨ លាននាក់ត្រូវជម្លៀសចេញ។

(រូបភាព៖ Reuters)

នៅក្នុងប្រទេសឥណ្ឌា ទឹកជំនន់បានវាយប្រហាររដ្ឋ Punjab, Delhi, Jammu និង Kashmir ដោយទន្លេ Yamuna កើនឡើងដល់កម្រិត «ធ្ងន់ធ្ងរ» ខណៈទន្លេ Jhelum ហូរខ្ពស់ជាងទំនប់វារីអគ្គិសនី Kashmir ដែលជំរុញឱ្យមានការជម្លៀសប្រជាជនយ៉ាងច្រើន។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្ក្រោះក្នុងប្រទេសទាំងពីរនៅតែបន្ត ខណៈដែលបំណាក់ដី និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតធ្វើឱ្យមានភាពស្មុគស្មាញដល់ការសង្គ្រោះ៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម