ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង ច្រានចោលការធានាសន្តិសុខពីកងទ័ពបរទេសសម្រាប់អ៊ុយក្រែន
វិមានក្រឹមឡាំង នៅថ្ងៃសុក្រទី៥ខែកញ្ញានេះ បានច្រានចោលគំនិតដែលថា ក្រុមយោធាបរទេសអាចផ្តល់ការធានាសន្តិសុខដែលអាចទុកចិត្តបានសម្រាប់អ៊ុយក្រែន ដោយនិយាយថា ចាំបាច់ត្រូវមានមូលដ្ឋានគ្រឹះបន្ថែមទៀត មុនពេលកិច្ចចរចាសន្តិភាពកម្រិតខ្ពស់ដែលមានសក្តានុពលណាមួយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA នៅឯវេទិកាសេដ្ឋកិច្ចភាគខាងកើតក្នុងទីក្រុង Vladivostok ថា «តើការធានាសន្តិសុខរបស់អ៊ុយក្រែនអាចធានា និងផ្តល់ដោយបរទេស ជាពិសេសអឺរ៉ុប និងអាមេរិក ដែលជាដៃគូយោធាឬ? ពិតណាស់ច្បាស់ជាមិនអាច»។
ការកត់សម្គាល់នេះ បានធ្វើឡើងក្រោយមានការប្រកាសដោយប្រទេសចំនួន២៦ កាលពីថ្ងៃព្រហស្បតិ៍លើការធានាសន្តិសុខក្រោយសង្គ្រាមសម្រាប់អ៊ុយក្រែនដែលអាចមានការចូលរួមពីកងកម្លាំងអន្តរជាតិនៅលើដី សមុទ្រ និងនៅលើអាកាស។
លោក Peskov បានប្រាប់ថា រុស្ស៊ីជឿថា ក្របខណ្ឌសម្រាប់ការធានាសន្តិសុខត្រូវបានគូសបញ្ជាក់រួចហើយក្នុងអំឡុងពេលកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុលឆ្នាំ២០២២ ដែលថា អ៊ុយក្រែនត្រូវទម្លាក់ចោលគោលបំណងចូលរួមជាសមាជិករបស់អង្គការណាតូ និងទទួលយកភាពមិនមាននុយក្លេអ៊ែរជាថ្នូរនឹងការធានាពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំង។
លោកបានបន្ថែមថា ទីក្រុងមូស្គូពេញចិត្តនឹងកម្រិតតំណាងបច្ចុប្បន្នក្នុងការចរចាជាមួយទីក្រុងកៀវ ដោយសង្កត់ធ្ងន់ថា «ការត្រៀមរៀបចំដ៏ធំ» គឺត្រូវការជាចាំបាច់ មុនពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាចប្រព្រឹត្តទៅបាន។
លោក Peskov ក៏បានច្រានចោលការសង្ស័យនៃការដាក់ពង្រាយការប្រយុទ្ធរបស់កូរ៉េខាងជើងនៅអ៊ុយក្រែនផងដែរ ដោយទទូចថា កងកម្លាំងរបស់ទីក្រុងព្យុងយ៉ាងគឺឈរជើងតែលើដីរុស្ស៊ីប៉ុណ្ណោះ។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានសរសើរកងកម្លាំងពិសេសរបស់កូរ៉េខាងជើងក្នុងអំឡុងពេលកិច្ចប្រជុំជាមួយលោក គីម ជុងអ៊ុន នៅក្នុងប្រទេសចិន ដោយអរគុណពួកគេសម្រាប់ការជួយកងទ័ពរុស្ស៊ីរុញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ Kursk កាលពីដើមឆ្នាំនេះ៕
ដោយ៖ ឈាង
ចុចអាន៖ Macron បញ្ជាក់ថា ២៦ប្រទេស ឯកភាពបញ្ជូនទ័ពទៅអ៊ុយក្រែន ក្រោយបទឈប់បាញ់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


