ព័ត៌មានអន្ដរជាតិ
៨ ខែដើមឆ្នាំ វៀតណាមកើបចំណូលជាង ៦ ប៊ីលានដុល្លារ ពីការនាំចេញកាហ្វេ
ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា ត្រឹមតែរយៈពេល ៨ ខែដើមឆ្នាំ ឧស្សាហកម្មកាហ្វេរបស់វៀតណាមបានកើបចំណូលប្រមាណ ៦,៤២ ប៊ីលានដុល្លារ ពីការនាំចេញកាហ្វេ ១,២ លានតោន។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

ទិន្នន័យនេះបង្ហាញពីកំណើន ៨,៧ ភាគរយ គិតជាបរិមាណ និង ៥៩,១ ភាគរយ បើគិតពីតម្លៃ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រោមអត្រាកំណើននេះ ការនាំចេញកាហ្វេសម្រាប់ឆ្នាំដាំដុះ ២០២៤-២៥ អាចកើនដល់ ៨ ប៊ីលានដុល្លារ ដោយលើសកំណត់ត្រាខ្ពស់បំផុត ៥,៦ ប៊ីលានដុល្លារ នៅឆ្នាំមុន។
អ្នកជំនាញក្នុងឧស្សាហកម្ម លើកឡើងថា វាបណ្ដាលមកពីកំណើនតម្លៃសកល។ ប៉ុន្តែក្នុងនោះ វាក៏រួចចំណែកផងដែរ ដោយយុទ្ធសាស្ត្រធ្វើឱ្យប្រសើរឡើងនូវគុណភាពវៀតណាម ដែលបំពេញតាមស្ដង់ដារអន្តរជាតិ ដែលអាចឱ្យវៀតណាមលក់កាហ្វេបានថ្លៃ។
តម្លៃនាំចេញជាមធ្យមឈរនៅ ៥ ៥៨០ ដុល្លារ/តោន កើនឡើង ៤៦,៤ ភាគរយ ធៀបនឹងឆ្នាំមុន។ អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ នៅតែជាអតិថិជនកំពូល៕
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


