ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ថា ការចាប់ខ្លួនជនអន្តោប្រវេសន៍កូរ៉េខាងត្បូងជាង ៣០០ នាក់ មិនប៉ះពាល់ដល់ទំនាក់ទំនងប្រទេសឡើយ
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា ការវាយឆ្មក់លើជនអន្តោប្រវេសន៍នៅឯការដ្ឋានសាងសង់រោងចក្រអាគុយ Hyundai Motor-LG Energy Solution ក្នុងរដ្ឋ Georgia ដោយឃាត់ខ្លួនជនជាតិកូរ៉េជាង ៣០០ នាក់ កាលពីថ្ងៃទី៤ សីហា គឺមិនបានប៉ះពាល់ដល់ទំនាក់ទំនងដ៏ស្អិតរមួត រវាងសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូងនោះទេ ។

យោងតាម KJD លោកត្រាំបានអត្ថាធិប្បាយអំពីស្ថានភាពក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ នៅឯមូលដ្ឋានទ័ពអាកាស Andrews ដោយឆ្លៀតលើកឡើងថា «វាជាស្ថានភាពគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ដែលបានកើតឡើងនៅ Georgia ។ ខ្ញុំបានឮអំពីវាកាលពីម្សិលមិញ ក្នុងពេលជាមួយគ្នានេះ គយរបស់សហរដ្ឋអាមេរិក (ICE) កំពុងធ្វើយ៉ាងត្រឹមត្រូវ ពីព្រោះពួកគេនៅទីនេះដោយខុសច្បាប់»។
ក្នុងពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិកវ័យ៧៩ ឆ្នាំ បានឆ្លៀតបញ្ចាក់បន្ថែមថា ការវាយឆ្មក់នេះមិនបានប៉ះពាល់ដល់ទំនាក់ទំនងជាមួយកូរ៉េនោះទេ ពោលគឺ ប្រទេសទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នាជានិច្ច។ កាលពីពេលថ្មីៗនេះ អាមេរិកនិងកូរ៉េ ទើបតែបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាថែមទៀតផង។
ទោះជាយ៉ាងណាក៏ដោយ លោក Cho Ki-joong អគ្គកុងស៊ុលនៅស្ថានទូតកូរ៉េប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា ពលករកូរ៉េជាង ៣០០ នាក់ដែលត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងអន្តោប្រវេសន៍ក្នុងរដ្ឋហ្សកហ្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍តាមជើងហោះហើរមួយ នៅព្រឹកថ្ងៃពុធ។
ការិយាល័យប្រធានាធិបតីបានប្រកាសកាលពីថ្ងៃអាទិត្យដែរថា ការចរចារសម្រាប់ការដោះលែងកម្មករកូរ៉េត្រូវបានបញ្ចប់ ហើយថាជើងហោះហើរជួលនឹងចាកចេញ ភ្លាមៗនៅពេលដែលនីតិវិធីរដ្ឋបាលត្រូវបានបញ្ចប់។ គិតត្រឹមថ្ងៃច័ន្ទនេះ កម្មករត្រូវបានគេរំពឹងថានឹងត្រូវបានធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត ជាជាងតាមរយៈការនិរទេស។
សូមបញ្ចាក់ដែរថា ភ្នាក់ងារ ICE បានធ្វើការវាយឆ្មក់មួយកាលពីថ្ងៃព្រហស្បតិ៍ នៅឯការដ្ឋានសាងសង់រោងចក្រថាមពលថ្មនៅ Ellabell រដ្ឋ Georgia ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hyundai Motor Group និង LG Energy Solution ។ មនុស្សសរុបចំនួន ៤៧៥ នាក់ត្រូវបានឃុំខ្លួន ក្នុងនោះមានជនជាតិកូរ៉េជាង ៣០០ នាក់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រធានាធិបតី Lee បញ្ជាឲ្យការពារជនជាតិកូរ៉េជាង៣០០នាក់ ក្រោយការវាយឆ្មក់មួយនៅ អាមេរិក
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


