ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី Lee បញ្ជាឲ្យការពារជនជាតិកូរ៉េជាង៣០០នាក់ ក្រោយការវាយឆ្មក់មួយនៅ អាមេរិក
ប្រធានាធិបតីកូរ៉េលោក Lee Jae Myung បានណែនាំមន្ត្រីឲ្យចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីការពារជនជាតិកូរ៉េបន្ទាប់ពីការវាយឆ្មក់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក នៅឯការដ្ឋានសាងសង់រោងចក្រអាគុយ Hyundai Motor-LG Energy Solution ក្នុងរដ្ឋ Georgia ដោយឃាត់ខ្លួនមនុស្សចំនួន ៤៧៥ នាក់ រួមទាំងជនជាតិកូរ៉េខាងត្បូងជាង ៣០០ នាក់ផងដែរ។

យោងតាម koreajoongangdaily រដ្ឋមន្ត្រីការបរទេស Cho Hyun បានបញ្ជាក់អំពីតួលេខនេះ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមការងារបន្ទាន់មួយ នៅឯមជ្ឈមណ្ឌលរដ្ឋាភិបាលទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍ ដោយនិយាយថា គាត់មានអារម្មណ៍ខុសធ្ងន់ ហើយត្រូវតែទទួលខុសត្រូវជុំវិញឧប្បត្តិហេតុមួយនេះ។
លោក Cho បានបន្ថែមថា ក្រសួងអាចនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់ទីតាំង ហើយថាលោកផ្ទាល់ ក៏អាចធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ប្រសិនបើចាំបាច់ខ្លាំង។
រដ្ឋមន្ត្រីការបរទេសរូបនេះបានដកស្រង់សម្តីពីប្រធានាធិបតី Lee Jae Myung ថា «សិទ្ធិរបស់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវិនិយោគរបស់យើង មិនត្រូវរំលោភបំពានដោយអយុត្តិធម៌ក្នុងអំឡុងពេលដំណើរការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកនោះទេ» ។ លោកប្រធានាធិបតីក៏បានណែនាំដល់ស្ថានទូតកូរ៉េប្រចាំទីក្រុងវ៉ាស៊ីនតោន និងអគ្គកុងស៊ុលនៅទីក្រុងអាត្លង់តា ឲ្យប្រមូលធនធានទាំងអស់សម្រាប់ដំណោះស្រាយយ៉ាងឆាប់រហ័សផងដែរ។
គួរជម្រាបជូនថា ការវាយឆ្មក់នេះបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅកន្លែងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Hyundai-LG HL-GA Battery Company ក្នុងទីក្រុង Savannah រដ្ឋ Georgia ។ អាជ្ញាធរសហរដ្ឋអាមេរិកបានពណ៌នាថា វាជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយលើកម្មករដែលគ្មានឯកសារ។ អ្នកដែលត្រូវបានឃុំខ្លួនភាគច្រើនត្រូវបាននាំទៅកន្លែងអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក (ICE) នៅក្នុងទីក្រុង Folkston រដ្ឋ Georgia។
ទន្ទឹមនោះដែរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានការពារប្រតិបត្តិការនេះដោយហៅអ្នកជាប់ឃុំថា ជនបរទេសខុសច្បាប់ដែលបានឆ្លងកាត់ រដ្ឋបាលរបស់ Biden ដោយបន្ថែមថា អាជ្ញាធរអនុវត្តច្បាប់កំពុងធ្វើការងាររបស់ពួកគេ ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មន្ត្រី ណាតូ ព្រួយបារម្ភពីសាមគ្គីភាពរបស់ មហាអំណាចនុយក្លេអ៊ែរទាំង៣រូប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


