Connect with us

ព័ត៌មានអន្ដរជាតិ

កម្មករកូរ៉េរាប់រយនាក់ ដែលចាប់ខ្លួននៅ អាមេរិក ត្រូវ​ឃុំសារជាថ្មី

បានផុស

នៅ

ជើងហោះហើរដែលកំណត់ដំបូងដើម្បីនាំកម្មករកូរ៉េជាង៣០០នាក់ ក្រោយការ​វាយឆ្មក់រោងចក្ររបស់ក្រុមហ៊ុនផលិតអាគុយ​រថយន្ត​ Hyundai នៅរដ្ឋ Georgia កាលពីថ្ងៃទី៤ សីហា ពេលនេះកំពុងជួបបញ្ហាប្រឈមជាថ្មី ក្នុងការបំពេញកាលបរិច្ឆេទចេញដំណើរពីអាមេរិក មកកាន់់ស្រុកកំណើតវិញដូចការគ្រោងទុក។

រូបភាព៖X Screengrab
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ចាក់ពី​មន្ត្រី​ក្រសួង​ការ​បរទេសកូរ៉េប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយថា «​ការ​ចាកចេញ​ត្រូវ​បាន​ពន្យារ​ពេល​ដោយសារ​បញ្ហា​ទាក់ទង​នឹង​ភាគី​អាមេរិក។ ទោះជាយ៉ាងណា ក៏មិន​មាន​ព័ត៌មាន​លម្អិត​អំពី​មូលហេតុ ឬ​កាលវិភាគ​ក្រោយ​ត្រូវ​បាន​បង្ហាញ​ឡើយ»។

ទោះជាយ៉ាងណាក៏ដោយ នាពេលកន្លងមក លោក Cho Ki-joong អគ្គកុងស៊ុលនៅស្ថានទូតកូរ៉េប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យទី៧ កញ្ញា ថា ពលករកូរ៉េជាង ៣០០ នាក់ដែលត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងអន្តោប្រវេសន៍ក្នុងរដ្ឋ Georgia នឹងធ្វើមាតុភូមិនិវត្តន៍តាមជើងហោះហើរមួយ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

ដោយឡែក ក្នុងសំណេរមួយដែលបង្ហោះឡើងលើបណ្ដាញសង្គម Social Truth លោក ត្រាំ ដែល​រឹតបណ្ដឹងខ្លាំងលើគោលនយោបាយអន្តោប្រវេសន៍ខុសច្បាប់ បាន​និយាយថា «បន្ទាប់ពីប្រតិបត្តិការអនុវត្តច្បាប់អន្តោប្រវេសន៍នៅលើរោងចក្រអាគុយរថយន្ត​ Hyundai ក្នុងរដ្ឋ Georgia ខ្ញុំសូមអំពាវនាវដល់ក្រុមហ៊ុនបរទេសទាំងអស់ដែលវិនិយោគនៅសហរដ្ឋអាមេរិក សូមគោរពច្បាប់អន្តោប្រវេសន៍របស់ប្រទេសយើង​»៕

រូបភាព AP ពីថ្ងៃទី ៤ កញ្ញា ដែល​អាជ្ញាធរអន្តោប្រវេសន៍អាមេរិក វាយឆ្មក់នៅរោងចក្រ Hyundai ក្នុងរដ្ឋ Georgia

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោក ត្រាំ ថា ការចាប់ខ្លួនជនអន្តោប្រវេសន៍កូរ៉េខាងត្បូងជាង ៣០០ នាក់ មិនប៉ះពាល់ដល់ទំនាក់ទំនងប្រទេសឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម