ព័ត៌មានអន្ដរជាតិ
ទំនប់ទឹកមួយទៀតរបស់ ថៃ កំពុងរងការគំរាមកំហែង
ទោះព្យុះកាជិគីនិងណងហ្វា ចេញផុតទៅ ប៉ុន្តែប្រទេសថៃនៅតែបន្តរងទុក្ខផ្ទួនៗដោយសារគ្រោះធម្មជាតិជាពិសេសទឹកជំនន់ ដោយពេលនេះមានទំនប់មួយទៀតហើយ កំពុងរងការគំរាមហែង។

ក្នុងការផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី១១ខែកញ្ញាឆ្នាំ២០២៥ ទំនប់ទឹក Yasothon-Phanom Phrai នៅខេត្ត Yasothon កំពុងរងការគំរាមកំហែងខ្លាំងក្លាពីទឹកជំនន់ ដ្បិតបច្ចុប្បន្ន កម្ពស់ទឹកទន្លេ Chi មិនទាន់ឡើងដល់កម្រិតគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែល្បឿននៃការហក់ឡើងរបស់ទឹក បានចោទជាបញ្ហាប្រឈម។
ទឹកទន្លេ Chi កំពុងកើនឡើងក្នុងកម្រិតខុសពីរាល់ឆ្នាំ ជាក់ស្តែងកាលពីឆ្នាំមុន ទម្រាំទឹកទន្លេឡើងដល់កម្រិតបច្ចុប្បន្ននេះ គឺមានរយៈពេល៣-៤សប្តាហ៍ឯណោះ ប្លែកអីតែឆ្នាំនេះ វាចាយពេលត្រឹម១សប្តាហ៍ប៉ុណ្ណោះ។

ដោយសារតែភាពខុសប្រក្រតីនេះហើយ ទើបអាជ្ញាធរព្រមានឲ្យពលរដ្ឋរស់នៅតាមដងទន្លេ ត្រូវត្រៀមលក្ខណៈឲ្យហើយ ព្រោះបើទឹកទន្លេនៅតែបន្តឡើងទៀតនោះ វានឹងបង្កជាហានិភ័យដល់ទំនប់។
ក្នុងករណីចាំបាច់ ទំនប់នេះនឹងទម្លាយទឹកចេញដើម្បីបញ្ចៀសការបាក់ ហើយស្រុកដែលនឹងត្រូវរងប៉ះពាល់ខ្លាំងក្នុងខេត្ត Yasothon មានដូចជា Mueang Yasothon, Kham Khuen Kaeo, Patiu និង Thai Charoen ធ្វើឲ្យប្រជាជន ២ ៨០០នាក់នឹងរងគ្រោះ។

កាលពីសប្តាហ៍មុន ប្រទេសថៃព្រមានថា ទំនប់ដល់ទៅ៩ឯណោះ កំពុងត្រៀមបញ្ចេញទឹកឬអាចនឹងបាក់ ព្រោះតែស្តុកទឹកលើសពីសមត្ថភាព ជំរុញឲ្យអាជ្ញាធរព្រមានអំពីគ្រោះទឹកជំនន់រហ័សនិងត្រៀមប្រកាសអាសន្នទូទាំងប្រទេស។
ទំនប់ទាំង៩ ដូចជា៖ Mae Mok, Sirikit, Kwae Noi Bamrung Daen, Huai Luang, Nam Phung, Nam Oun, Chulabhorn, Ubol Ratana និង Bang Phra សុទ្ធតែកំពុងស្តុកទឹកលើកម្រិត ហើយមានតែការទម្លាយទឹកចេញប៉ុណ្ណោះ ទើបអាចធ្វើឲ្យទំនប់ធូរស្រាល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះធំមួយទៀត កំពុងហោះសំដៅទៅថៃ ខណៈបាងកក នឹងរងឥទ្ធិពលខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


