Connect with us

ព័ត៌មានជាតិ

ជំនួយមនុស្សធម៌ជប៉ុនជិត២លានដុល្លារនឹង​មកដល់កម្ពុជានៅសប្ដាហ៍​ក្រោយ

បានផុស

នៅ

ជំនួយ​ជាទឹក​ប្រាក់មនុស្ស​ធម៌​ពី​ប្រទេស​ជប៉ុន​ដែល​មាន​ប្រមាណ ១,៨លានដុល្លារអាមេរិក នឹង​ត្រូវ​ផ្ដល់​មក​កម្ពុជា​នៅ​ថ្ងៃទី​១៥ ខែ​កញ្ញា ខាង​មុខ ដោយ​ផ្ដល់​ទៅ​ឱ្យ​អង្គការ​អន្តរជាតិ​ចំនួន​ពីរគឺ UNICEF និង IOM។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីប្រកាសព័ត៌មានជំនួយ​នេះ​នឹង​ត្រូវ​ផ្ដល់​ដើម្បីសង្គ្រោះដើម្បីផ្តល់ជំនួយសង្គ្រោះជីវិតដល់កុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយវិបត្តិនៅព្រំដែនកម្ពុជា-ថៃ ដែល​ពិធីនៃ​ការ​ផ្ដល់​ជំនួយ​នេះ​នឹង​ធ្វើ​នៅវត្ត​កំពង់សង្កែ ស្រុកឆែប​ ខេត្ត​ព្រះវិហារ ដោយ​មានការ​ចូលរួមពី​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជាលោក អ៊ូអិណុ អាត់ស៊ូស៊ី អភិបាល​ខេត្ត​ព្រះវិហារលោក គឹម រិទ្ធី និង​តំណាង​អង្គការ​ UNICEF និង IOM ផងដែរ។

ឯកអគ្គរាជទូត​ជប៉ុនប្រចាំ​កម្ពុជា​លោក អ៊ូអិណុ អាត់ស៊ូស៊ី បាន​ប្រាប់​កម្ពុជា​ថ្មីថា ក្នុង​ជំនួយ​សង្គ្រោះ​បន្ទាន់​នេះនឹង​ផ្ដល់​ការ​ផ្គត់​ផ្គង់​សម្ភារៈចាំបាច់ប្រើប្រាស់​ប្រចាំ​ថ្ងៃ ការ​រៀបចំ​ជម្រក​បណ្ដោះ​អាសន្ន និង​ការ​គាំទ្រ​ការ​អប់រំ​កុមារ​ជាដើម​។

លោកថា៖ «ប្រទេស​ជប៉ុន​សង្ឃឹមយ៉ាង​មុតមាំថា ជំនួយ​នេះ​នឹង​ជួយ​ឱ្យ​ជីវភាព​រស់​នៅប្រកប​ដោយ​សន្ដិភាព​របស់​ប្រជាពលរដ្ឋ​តាម​តំបន់​ព្រំដែនត្រូវបាន​ស្ដារឡើង​វិញ ហើយ​ជប៉ុននឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ឆ្ពោះ​ទៅ​រក​ការ​បន្ធូរបន្ថាយភាព​តាន​តឹង​រវាង​កម្ពុជាថៃ»។

គិតត្រឹម​ថ្ងៃទី​៤ ខែ​សីហា មាន​ពលរដ្ឋ​ភៀសសឹក​ប្រមាណ​១២​ម៉ឺននាក់​ដែល​ភៀសខ្លួន​ទៅកាន់​មណ្ឌលសុវត្ថិភាព។ កាលពី​ថ្ងៃទី​១៥ ខែសីហា រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ឥតសំណងដែល​មាន​ទឹក​ប្រាក់​ប្រមាណ ១,៨លានដុល្លារអាមេរិក ខណៈសង្ឃឹម​ថា​សន្ដិភាព​នឹង​មាន​ឡើង​វិញ​ឆាប់​រហ័ស ហើយ​នឹង​បន្ត​ខិត​ខំ​ដើម្បី​កាត់​បន្ថយ​ការ​លំបាក​របស់​អ្នក​ដែល​រងគ្រោះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម