Connect with us

ព័ត៌មានជាតិ

អំឡុងពេលវ៉ាកងនេះ មន្រ្តីអប់រំក្រើនរំលឹកសិស្សស្វ័យសិក្សានៅផ្ទះ ចៀសវាងដើរលេង ឬលេងហ្គេមច្រើន

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការក្រើនរំលឹកដល់សិស្សានុសិស្សដែលសម្រាកពីការសិក្សា យកពេលវេលាវិស្សមកាល (វ៉ាកង) ឆ្នាំនេះ ជាប្រយោជន៍ក្នុងការពង្រឹងសមត្ថភាពបន្ថែមសម្រាប់ត្រៀមថ្ងៃបើក បវេនសកាល (ចូលកង) ខណៈឆ្នាំសិក្សាថ្មីនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០១ ខែ វិចិ្ឆកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការក្រើនរំលឹកនេះ បន្ទាប់ពីសង្កេតឃើញសិស្សានុសិស្សមួយចំនួនយកពេលវេលាដែលឈប់សម្រាកពីការសិក្សាប្រមាណ២ខែ ទៅដើរលេង ឬជួបជុំគ្នាលេងហ្គេមនៅតាមហាងកាហ្វេ ឬកន្លែងសាធារណៈ ដោយពុំបានស្វ័យសិក្សានៅផ្ទះឡើយ។ ឆ្នាំនេះ ក្រសួងអប់រំ អនុញ្ញាតឱ្យសិស្សមានវិស្សមកាល (វ៉ាកង) ចាប់ពីថ្ងៃ ខែកញ្ញា ដល់ ខែតុលា ខណៈថ្ងៃបើកបវេសនកាល នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក្រើនរំលឹកដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រ កុំយកពេលវេលាឈប់សម្រាកដ៏មានតម្លៃនេះទៅធ្វើអ្វីដែលមិនមែនជាប្រយោជន៍សម្រាប់សការសិក្សា ឬក្រុមគ្រួសារ។ ជាមួយគ្នានេះ លោកស្រី លើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល សិស្ស គួរចំណាយពេលជួយបង្ហាត់បង្រៀនកូនរបស់ខ្លួនបន្ថែមនៅផ្ទះផង ព្រោះថាការពង្រឹងសមត្ថភាពមុនពេលចូលរៀននឹងធ្វើឱ្យប្អូនៗទទួលបានលទ្ធផលដ៏គាប់ប្រសើរសម្រាប់ឆ្នាំសិក្សាថ្មីខាងមុខនេះ។

លោកស្រី មានប្រសាសន៍ថា ៖«សូមប្អូនៗប្រើពេលសម្រាកនេះជាប្រយោជន៍ក្នុងការពង្រឹងសមត្ថភាព និងទេពកោសល្យបន្ថែម ក៏ដូចជាត្រៀមលក្ខណៈក្នុងការចូលរៀនឆ្នាំសិក្សាក្រោយ ព្រោះ បវេសនកាល (ចូលកង) ឆ្នាំថ្មីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ វិច្ឆិកា ខាងមុខនេះ»។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានព្យាយាមរំកិលការបើកបវេសនកាលឆ្នាំថ្មីទៅរកភាពប្រក្រតីឡើងវិញជាបន្តបន្ទាប់ដូចមុនការរាតត្បាតជំងឺកូវីដ១៩ដើម្បីជួយសម្រួលដល់ការបង្រៀន និងការសិក្សារបស់សិស្សានុសិស្ស។ ជាក់ស្តែងនៅឆ្នាំសិក្សា២០២៤-២០២៥និង២០២៥-២០២៦ក្រសួងបើកបវេសនកាលឆ្នាំថ្មីនៅថ្ងៃទី០១ខែវិច្ឆិកា ខណៈឆ្នាំសិក្សា២០២៣-២០២៤ក្រសួងបានបើកបវេសនកាលឆ្នាំថ្មីនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម