Connect with us

ព័ត៌មានអន្ដរជាតិ

យុវជនថៃ បើកឆាកប្រយុទ្ធកាប់ចាក់គ្នាក្នុងការប្រគំតន្ត្រីនៅ បាងកក ផ្អើលឆោឡោ

បានផុស

នៅ

យុវជនថៃ បានបើកឆាកប្រយុទ្ធកាប់ចាក់គ្នាអំឡុងការប្រគំតន្ត្រីមួយ បណ្តាលឲ្យមនុស្សច្រើននាក់រងរបួសដេកក្នុងថ្លុកឈាម ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

(រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Khaosod, អំពើហិង្សានេះកើតឡើងនាម៉ោង ១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី២០ខែកញ្ញាឆ្នាំ២០២៥ ក្នុងការប្រគំតន្ត្រីនៃពិធីបុណ្យ Boon Sart Duan Sip ដែលរៀបចំឡើងនៅសាកលវិទ្យាល័យ Ramkhamhaeng ទីក្រុងបាងកក។

ការប្រយុទ្ធគ្នាបានកើតឡើងដោយមិនដឹងមូលហេតុ ប៉ុន្តែអ្នកចូលរួមក្នុងពិធីនោះ នាំគ្នាផ្អើលចលាចល ព្រោះតែអំពើហិង្សារវាងក្រុមជើងកាង២ក្រុម។

(រូបថត៖ Khaosod)

គេឃើញយុវជនមួយក្រុមមានគ្នាប្រមាណ៤-១០នាក់ត្រូវរបួសដោយកាំបិត ឈាមហូរស្រោចពេញខ្លួន រួចត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាម។

ប៉ូលិសក៏បានចាប់ខ្លួនយុវជនមួយក្រុមរួចហើយផងដែរ និងកំពុងសាកសួររួចចាត់ការតាមច្បាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Reuters បកស្បែកមុខថៃ ជាកន្លែងចាប់ជម្រិតនិងមជ្ឈមណ្ឌលឆ្លងកាត់សម្រាប់ពួកបោកប្រាស់ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម