ព័ត៌មានជាតិ
ជាប់ត្រឹមនិទ្ទេស E ក៏អស់ចិត្ត តែយុវតីប្រឡងនៅមណ្ឌលវិទ្យាល័យទួលទំពូង សោកស្តាយពេលដឹងដំណឹងមិត្តភ័ក្ដិរួមបន្ទប់ ៤ នាក់បានធ្លាក់
បានត្រឹមជាប់និទ្ទេស E យុវតី ភា ស្រីខួច ដែលប្រឡងនៅមណ្ឌលវិទ្យាល័យទួលទំពូង ព្រមទទួលយកលទ្ធផលសម្រេចនៃការប្រឡងបាក់ឌុបឆ្នាំ ២០២៥ ដោយអស់ចិត្ត ទោះបីឃើញមិត្តភ័ក្ដិរួមបន្ទប់ផ្សេងទៀតខ្លះបាននិទ្ទេស B និង C ខណៈដែលខ្លួនបាននិទ្ទេស E គឺបានត្រឹមតែមួយជាប់ក៏ដោយ។

ស្រីខួច បានប្រាប់កម្ពុជាថ្មីខណៈចុះយកព័ត៌មានពីការប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅមណ្ឌលវិទ្យាល័យទួលទំពូងនៅព្រឹកនេះថា លទ្ធផលត្រឹមនិទ្ទេស E នេះ ក៏ជាមោទនភាពមួយដែលកើតចេញពីសមត្ថភាពនិងការខិតខំការសិក្សាជាច្រើនឆ្នាំ។ ជាមួយលទ្ធផលបេក្ខជនប្រឡងបាក់ឌុបប្រកាសជាបន្តបន្ទាប់ កញ្ញាក៏ចូលរួមសោកស្តាយក្រោយដឹងដំណឹងថាមានមិត្តភ័ក្ដិរួមបន្ទប់ប្រឡងជាមួយគ្នាចំនួន ៤ នាក់បានធ្លាក់ក្រោយការប្រកាសលទ្ធផលនៅព្រឹកនេះ។
ក្នុងអំឡុងការសិក្សា យុវតីវ័យ ១៨ ឆ្នាំរូបនេះ ទទួលស្គាល់ពីសមត្ថភាពសិក្សារបស់ខ្លួនកន្លងទៅនៅមានការខ្វះខាតច្រើន។ យ៉ាងណាមិញ តាមរយៈលទ្ធផលសម្រេចបាននេះ ក៏ជាស្ពានតភ្ជាប់អាចឲ្យកញ្ញាបន្តក្តីស្រមៃក្នុងការចាប់ជំនាញសិក្សាបន្តទៀតនៅមហាវិទ្យាល័យ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


