Connect with us

ព័ត៌មានអន្ដរជាតិ

UNDP៖ វៀតណាមអាចខាតបង់រហូតដល់ ២៥ ប៊ីលានដុល្លារ ដោយសារពន្ធ ត្រាំ

បានផុស

នៅ

កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានប៉ាន់ប្រមាណថា ពន្ធខ្ពស់របស់សហរដ្ឋអាមេរិកដែលបានដាក់ចូលជាធរមានកាលពីថ្ងៃ ៧ ខែសីហា អាចកាត់បន្ថយការនាំចេញរបស់វៀតណាម​ទៅកាន់អាមេរិក​រហូតដល់ ២០ ភាគរយ ដែលធ្វើឱ្យវៀតណាម​ក្លាយជាប្រទេសដែលរងការខាតបង់ខ្លាំងជាងគេ​បំផុតនៅអាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វៀតណាមមាន​សហរដ្ឋអាមេរិកជាទីផ្សារនាំចូលដ៏ធំបំផុតរបស់ខ្លួន ក្នុងតម្លៃទំនិញប្រមាណ ១៣៦,៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន ដោយភាគច្រើននៃទំនិញទាំងនោះ ផលិតនៅក្នុងរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុនពហុជាតិអាមេរិក ឬបរទេស ឬអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនទាំងនោះ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដាក់ពន្ធ ២០ ភាគរយ លើទំនិញនាំចូលពីវៀតណាម។

ក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត លោក Philip Schellekens ប្រធានសេដ្ឋវិទូរបស់ UNDP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​ បានប្រាប់រ៉យទ័រថា ពន្ធគយខ្ពស់ ២០ ភាគរយ ពីលើទំនិញវៀតណាម អាច​បណ្ដាលឱ្យ​ការនាំចេញទៅអាមេរិករបស់វៀតណាមធ្លាក់ចុះ ជាង ២៥ ប៊ីលាន​ដុល្លារ ឬជិត ១/៥ នៃចំនួននាំចេញប្រចាំឆ្នាំទៅទីផ្សារដដែល។

ក្រសួងហិរញ្ញវត្ថុ និងឧស្សាហកម្មវៀតណាម មិនបានឆ្លើយតបភ្លាមៗយ៉ាងណាទេ ចំពោះការប៉ាន់ស្មានរបស់ UNDP ខណៈរដ្ឋាភិបាលវៀតណាម​បាន​ចាត់ទុកពន្ធរបស់អាមេរិក ថាជាការគំរាមកំហែងធំមួយសម្រាប់សេដ្ឋកិច្ច ដែលពឹងផ្អែកខ្លាំងលើការនាំចេញរបស់ខ្លួន។

ទិន្នន័យពន្ធគយវៀតណាម បានបង្ហាញថា ការនាំចេញទៅកាន់អាមេរិក​បាន​ធ្លាក់ចុះ ២ ភាគរយ នៅខែសីហា ធៀបនឹង​ខែកក្កដា រួមទាំងការធ្លាក់ចុះ ៥,៥ ភាគរយ នៃការនាំចេញស្បែកជើង ដែលវៀតណាមជាអ្នកផ្គត់ផ្គង់កំពូលទី ២ របស់ពិភព​លោក​។

លោក Schellekens បាននិយាយថា៖ «គ្មានប្រទេសណាមួយនៅអាស៊ីអាគ្នេយ៍ ដែលប្រឈម​មុខ​នឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ខ្លាំងជាងវៀតណាមនោះទេ»។ របាយការណ៍ UNDP បានបង្ហាញថា ក្នុងចំណោមប្រទេសធំៗនៅអាស៊ីអាគ្នេយ៍ ការនាំចេញរបស់ថៃទៅអាមេរិក​អាចធ្លាក់ចុះ ១២,៧ ភាគរយ ម៉ាឡេស៊ី ១០,៤ ភាគរយ និងឥណ្ឌូណេស៊ី ៦,៤ ភាគរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម