ព័ត៌មានជាតិ
និវត្តជន សម្ដែងក្ដីរីករាយ និងកាន់តែទទួលភាពកក់ក្ដៅខ្ពស់ ពេលបានជ្រកក្រោមដំបូលរួមជាមួយសមាគមអតីតយុទ្ធជន
និវត្តជន កាន់តែមានអារម្មណ៍ទទួលបានភាពកក់ក្ដៅខ្ពស់ នៅពេលពួកគាត់បានទៅជ្រកក្រោមដំបូលរួមតែមួយជាមួយសមាគមអតីតយុទ្ធជនកម្ពុជា ឆាប់ៗ ខាងមុខ ពោល នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ ដើមសប្ដាហ៍ក្រោយនេះ។


លោក ស៊ឹម ប៊ុនធឿន និវត្តជន ជាអតីតមន្ត្រីរាជការស៊ីវិលក្របខណ្ឌក្រសួងមហាផ្ទៃ នៅថ្នាក់មូលដ្ឋាន បានបង្ហាញនូវក្តីពេញចិត្ត និងថ្លែងអំណរគុណជាខ្លាំងចំពោះការគិតគូររបស់ សម្តេចតេជោ ហ៊ុន សែន ដោយចាត់ទុកការគិតគូររបស់ សម្តេច ថាជាការនៅមើលថែទាំយ៉ាងដិតដល់ចំពោះមន្ត្រីរាជការដែលមានអតីតភាព និងស្នាដៃក្នុងបុព្វហេតុជាតិមាតុភូមិ មិនព្រងើយកន្តើយនោះឡើយ។

សមាគមអតីតយុទ្ធជនកម្ពុជា បានកែប្រែលក្ខន្តិកៈថ្មីរបស់ខ្លួន រួមទាំងការប្ដូរឈ្មោះសមាគមអតីតយុទ្ធជនកម្ពុជា ទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក)។ ការធ្វើវិសោធនកម្មលក្ខន្តិកៈថ្មីរបស់សមាគម ដើម្បីឱ្យសមាជិកជាអតីតយុទ្ធជន និងនិវត្តជនទាំងអស់ បានទទួលការយកចិត្តទុកដាក់ និងឧត្តមប្រយោជន៍កាន់តែល្អប្រសើរស្របតាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានស្នើដាក់បញ្ចូលទាំងអតីតយុទ្ធជន មន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលចូលនិវត្តន៍។

គួរបញ្ជាក់ថា ការធ្វើវិសោធនកម្មលក្ខន្តិកៈពីសមាគមអតីតយុទ្ធជនកម្ពុជា ទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានកែសម្រួលមកនៅត្រឹម ១៦ ជំពូក និង ៤៤ ប្រការ។ លក្ខន្តិកៈថ្មីនេះ នឹងត្រូវសម្រេចអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ ដែលនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា៕
អត្ថបទ ៖ សុភា



-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


