ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ព័ត៌មានគឺជាទំនិញសាធារណ:ទាមទារឱ្យមានការវិចខ្ចប់ឱ្យបានល្អនិងផ្សព្វផ្សាយឱ្យចំគោលដៅ
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ព័ត៌មានគឺជាទំនិញសាធារណ: មិនមែនដូចជាទំនិញផ្សេងៗ ដែលលក់នៅលើទីផ្សារនោះទេ ដែលទាមទារឱ្យមានការវិចខ្ចប់ឱ្យបានល្អនិងផ្សព្វផ្សាយឱ្យចំគោលដៅដើម្បីទទួលបានការគាំទ្រពីអ្នកអាន អ្នកទស្សនាកាន់តែច្រើន។

ក្នុងបទអន្តរាគមន៍នៅក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ កែប កោះកុង កំពត តាកែវ និងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺសរុបប្រមាណ៩០នាក់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ទេព អស្នារិទ្ធបញ្ជាក់ថា ប្រជាពលរដ្ឋសម័យនេះ មិនសូវមានពេលវេលាច្រើនក្នុងការស្ដាប់វិទ្យុ ឬទស្សនាទូរទស្សន៍ទៀតទេ។ ដូច្នេះ ការផលិតមាតិកា ខ្លឹមសារ និងបញ្ចេញព័ត៌មានលើបណ្តាញសង្គម ដោយសង្ខេបខ្លីៗ ច្បាស់លាស់ លឿន និងត្រូវចិត្តអ្នកអាន និងអ្នកទស្សនាគឺជាគឺជាអាទិភាពបំផុត ។ បណ្តាញសង្គមទាំងអស់មានទីផ្សារផ្សេងៗគ្នាទៅតាមតំបន់ ទៅតាមកម្រិតចំណេះដឹង តាមតួនាទី និងប្រភេទអ្នកអាន អ្នកទស្សនាចាប់តាំងពីប្រជាពលរដ្ឋធម្មតារហូតដល់ថ្នាក់ដឹកនាំកំពូលៗ។

អ្នកនាំពាក្យរូបនេះ បន្តថា សម័យបច្ចេកវិទ្យានេះ គឺប្រជាពលរដ្ឋកម្ពុជាប្រមាណជាង១២លាននាក់កំពុងសកម្ម ប្រើប្រាស់បណ្តាញសង្គមមានដូចជា ហ្វេសបុក tiktok យូធូប តេឡេក្រាម ប្រព័ន្ធអ៊ិច វីឆាតជាដើម ក្នុងនោះមានប្រជាពលរដ្ឋវ័យក្មេងប្រមាណជាង៦៨ភាគ ក្នុងចំណោមប្រជាជនកម្ពុជាសរុបជាង១៧លាននាក់។
អ្នកនាំពាក្យ សង្កត់ធ្ងន់ថា បើសិនអ្នកផលិតមាតិកា មិនចេះវិចខ្ចប់ ឬផលិតមាតិកាឱ្យបានល្អ ដែលចាប់អារម្មណ៍នោះទេ គឺស្មើនឹងការបញ្ចេញព័ត៌មានទៅមិនមានអ្នកទស្សនា ខាតពេលវេលា និងមិនទទួលបានផលប្រយោជន៍តាមអ្វីដែលចង់បង្ហាញឡើយ ព្រោះមិនបានឆ្លើយតបតាមនិងគោលបំណង នៃការងារសាធារណមតិ និងការផ្សព្វផ្សាយព័ត៌មានជារួម។ការផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មានលើបណ្តាញសង្គម គឺបានចូលរួមធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យមន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិគ្រប់រាជធានីខេត្តត្រូវធ្វើការងារនេះ ឱ្យបានសកម្មថែមទៀត ។

ចំពោះការងារព័ត៌មាន និងសាធារណមតិ អ្នកនាំពាក្យក្រសួងព័ត៌មានបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការជំរុញឱ្យវិធានការឆ្លើយតបមានប្រសិទ្ធភាព ដោយត្រូវគិតគូរពីសតិអារម្មណ៍របស់មហាជនចំពោះប្រធានបទនោះ ជាធាតុចូលសម្រាប់ការតាក់តែងខ្លឹមសារ និងការកំណត់យកប្រភេទមធ្យោបាយសម្រាប់ការឆ្លើយតប បន្សាប បំភ្លឺ ឬសម្រាប់គាំទ្រដល់ការសរសេរ ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះរាប់បញ្ចូលការស្រង់សំដីអ្នកនាំពាក្យ អ្នកជំនាញ និងអ្នកពាក់ព័ន្ធ។
សូមបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីជាអំណាចមួយដ៏សំខាន់នៅក្នុងសង្គម នាយុគសម័យឌីជីថល ក្នុងការបម្រើដល់ផលប្រយោជន៍ ប្រជាពលរដ្ឋ សន្តិសុខ និងសុខដុមនីយកម្ម សង្គម ការគោរពនិងផ្តល់តម្លៃគ្នា ក្នុងពហុជំនឿ សាសនា ភាសា ប្រពៃណីវប្បធម៌ និងចូលរួមធានា ការអភិវឌ្ឍដោយនិរន្តរភាព សំដៅលើកកម្ពស់ភាពរីកចម្រើន កាន់តែឆាប់រហ័ស និងមានភាពធន់សម្រាប់សហគមន៍ និងសង្គមទាំងមូល៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


