ព័ត៌មានជាតិ
ផ្លូវនៅក្នុងស្រុកព្រះនេត្រព្រះ ៣ខ្សែ ត្រូវបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
បន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀងបានបណ្តាលអោយផ្លូវជនបទក្នុងស្រុកព្រះនេត្រព្រះ ចំនួន៣ខ្សែរងផលប៉ះពាល់ដោយទឹកហូរច្រោះជើងទេរនិងហូរដាច់តួផ្លូវ។

លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានចុះពិនិត្យជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ឃើញថា ផ្លូវជនបទក្នុងស្រុកព្រះនេត្រព្រះ ចំនួន៣ខ្សែ ប្រវែង២០ ១០០ម៉ែត្រ ត្រូវបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងប្រវែង៥២០ម៉ែត្រ ច្រោះជើងទេរប្រវែង៤០០ម៉ែត្រ ហូរដាច់តួផ្លូវប្រវែង៣០ម៉ែត្រ ខូចលូ១កន្លែង ដូចខាងក្រោម

១-ខ្សែផ្លូវស្មាច់ លេខកូដ3T1ប្រវែង១០ ០០០ម៉ែត្រ នៅក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ត្រូវបានលិចទឹកប្រវែង៣៥០ម៉ែត្រ និងច្រោះជើងទេរប្រវែង៣៥០ម៉ែត្រ និងដាច់តួផ្លូវប្រវែង៣០ម៉ែត្រ និងខូចខាតលូ១កន្លែង

២-ខ្សែផ្លូវឡោទេរ លេខកូដ27T2 ប្រវែង៨ ២០០ម៉ែត្រ ក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ត្រូវបានលិចទឹកប្រវែង៥០ម៉ែត្រ ច្រោះជើងទេរប្រវែង៥០ម៉ែត្រ

៣-ខ្សែផ្លូវទឹកជោរ លេខកូដ1392T4 ប្រវែង១ ៩០០ម៉ែត្រ ក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ត្រូវបានលិចទឹកប្រវែង១២០ម៉ែត្រ។

សូមបញ្ជាក់ថា ដោយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឱ្យមានជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួន នៅស្រុកព្រះនេត្រព្រះ ជាពិសេសវាលស្រែពលរដ្ឋនៅសងខាងផ្លូវជាតិលេខ៦A៕


-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


