ជីវិតកម្សាន្ដ
សាយ ថា ពិព័រណ៍ផលិតផលខ្មែរ ជាការគាំទ្រ ផ្តល់កម្លាំងចិត្ត និងរួមគ្នាជាខឿនជាការពារជាតិ និងប្រជាជន
តារាចម្រៀងប្រុស Original Song លោក អ៊ួន បឋម ហៅ សាយ បានបង្ហាញក្តីរំភើបចិត្ត និងមោទនភាព បន្ទាប់ពីបានចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដែលទើបបញ្ចប់កាលពីម្សិលមិញនេះ។ ខណៈលោកចាត់ទុកពិព័រណ៍ផលិតផល

ជាក់ស្តែង កម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» ធ្វើឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ក្នុងន័យបង្កើនឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះ ក៏ដើម្បីផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុក អាចតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងធ្វើអន្តរកម្មជាមួយដៃគូអាជីវកម្ម ស្របពេលដែលពលរដ្ឋកម្ពុជាស្ទើរតែទូទាំងប្រទេស បាននិងកំពុងធ្វើពហិការលើផលិតផលនាំចូល ឬផលិតចេញពីប្រទេសថៃ។

ក្នុងឱកាសពិព័រណ៍ផលិតផលខ្មែរនេះដែរ មានការតាំងបង្ហាញផលិតផលចម្រុះដ៏សម្បូរបែបមកពីគ្រប់វិស័យ មិនថាភោគផលកសិកម្ម ផលិតផលឧស្សាហកម្ម ឧបករណ៍បច្ចេកវិទ្យាថ្មីៗ រួមទាំងម្ហូបអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់(ទាំងបែបជាតិ និងអន្តរជាតិ) ខណៈផលិតផលក្នុងស្រុក មានរហូតដល់ ២៨៣ ស្តង់។ ក្រៅពីនេះ នៅមានកម្មវិធីពិព័រណ៍ផលិតផលខ្មែរ និងមានកិច្ចពិភាក្សាចែករំលែកចំណេះដឹងលើប្រធានបទជាច្រើន ដោយមានការចូលរួមពីវាគ្មិនជាច្រើនរូបផងដែរ។
ដោយមើលឃើញគុណតម្លៃខាងទាំងអស់នេះ សាយ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប បានបង្ហាញការកោតសរសើរចំពោះ ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលរៀបចំព្រឹត្តិការណ៍នេះឡើង។ លោកថា “គោលគំនិតសំខាន់ៗនៃព្រិត្តិការណ៍នេះ មិនត្រឹមតែចូលរួម ជំរុញ គាំទ្រ លើការប្រើប្រាស់ផលិតផលក្នុងស្រុកនោះទេ ថែមទាំង បង្ហាញនូវការចូលរួម គាំទ្រ ផ្តល់កម្លាំងចិត្ត និងរួបរួមគ្នាក្នុងនាមខឿនការពារជាតិប្រជាជនទៀតផង។ មិនតែប៉ុណ្ណោះ បងប្អូនប្រជាជនខ្មែរយើង ក៏មានឱកាសទទួលបានចំណេះដឹងបទពិសោធ និងទស្សនៈផ្សេងៗ ពីវេទិការចែករំលែកនានា ដែលមាននៅក្នុងរយៈពេល ៣ ថ្ងៃកន្លងមក”។


គួរបញ្ជាក់ដែរថា ក្នុងឱកាសពិព័រណ៍ផលិតផលខ្មែរនេះដែរ មានការតាំងបង្ហាញផលិតផលចម្រុះដ៏សម្បូរបែបមកពីគ្រប់វិស័យ មិនថាភោគផលកសិកម្ម ផលិតផលឧស្សាហកម្ម ឧបករណ៍បច្ចេកវិទ្យាថ្មីៗ រួមទាំងម្ហូបអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់(ទាំងបែបជាតិ និងអន្តរជាតិ) ខណៈផលិតផលក្នុងស្រុក មានរហូតដល់ ២៨៣ ស្តង់។ ក្រៅពីនេះ នៅមានកម្មវិធីពិព័រណ៍ផលិតផលខ្មែរ និងមានកិច្ចពិភាក្សាចែករំលែកចំណេះដឹងលើប្រធានបទជាច្រើន ដោយមានការចូលរួមពីវាគ្មិនជាច្រើនរូបផងដែរ៕ ចាន់រ៉ា



-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


