ជីវិតកម្សាន្ដ
ហេង វិសាល ជឿថា សន្ទុះនៃការគាំទ្រផលិតផលខ្មែរ ជាជំហ៊ានដ៏ធំក្នុងការជំរុញសេដ្ឋកិច្ចជាតិ
ត្រឹមតែថ្ងៃទី១ នៃកម្មវិធីពិព័រណ៍ផលិតផលខ្មែរ សាធារណជនរួមនិងអ្នកមានឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយជាច្រើន បានផុសផុលចូលរួមក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ខណៈនៅសល់ឱកាសចូលរួមតែនៅរសៀលនេះ និងថ្ងៃស្អែកទៀតប៉ុណ្ណោះ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

ក្នុងចំណោមអ្នកមានប្រជាប្រិយភាពជាច្រើនចូលរួម លោក ហេង វិសាល អ្នកផលិតមាតិកា និងជាថៅកៅប្រុសវ័យក្មេងផលិតផលសម្រស់ We Young បានបង្ហាញក្តីសោមន្យ និងភ្ញាក់ផ្អើលផងដែរ បន្ទាប់ពីបានឃើញផលិតផលខ្មែរជាច្រើនប្រភេទនិងសម្បូរបែប តាំងបង្ហាញក្នុងស្តង់ពិព័រណ៍ផលិតផលខ្មែរ។

បន្ទាប់ពីបានចូលរួមកម្មវិធី “ពិព័រណ៍ផលិតផលខ្មែរ” និងបានមើលឃើញផលិតផលខ្មែរច្រើនសម្បូរបែប លោក ហេង វិសាល លើកឡើងថា មានផលិតផលខ្មែរច្រើនណាស់ដែលបង្កើតបាន គ្រាន់តែមិនសូវមានអ្នកស្គាល់។ លោកយល់ថា នោះប្រហែលជាទាក់ទងនឹងការផ្សព្វផ្សាយមិនទាន់ទូលាយសម្រាប់ផលិតផលទាំងនោះ។ តែទោះជាបែបនេះ លោកជឿថា អនាគតខាងមុខ ផលិតផលក្នុងស្រុកទាំងនេះ នឹងក្លាយជាជំហ៊ានដ៏ធំក្នុងការជំរុញសេដ្ឋកិច្ចជាតិ ខណៈការផ្សព្វផ្សាយបច្ចុប្បន្នមានច្រើន ឯសន្ទុះនៃការគាំទ្រផលិតផលជាតិក៏មានកំណើនដែរ។
ជាមួយគ្នានេះ លោកក៏អំពាវនាឱ្យមានការផុសផុលគាំទ្រផលិផលក្នុងស្រុកផងដែរ ក្នុងន័យដើម្បីជំរុញ និងលើកទឹកចិត្តសម្រាប់ការបង្កើនសង្វាក់ផលិតកម្ម។

គួរជម្រាបថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» ធ្វើឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ក្នុងន័យបង្កើនឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចជាតិ។
បន្ថែមពីនេះ ក៏ដើម្បីផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុក អាចតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងធ្វើអន្តរកម្មជាមួយដៃគូអាជីវកម្ម ស្របពេលដែលពលរដ្ឋកម្ពុជាស្ទើរតែទូទាំងប្រទេស បាននិងកំពុងធ្វើពហិការលើផលិតផលនាំចូល ឬផលិតចេញពីប្រទេសថៃ។
ក្នុងឱកាសពិព័រណ៍ផលិតផលខ្មែរនេះដែរ មានការតាំងបង្ហាញផលិតផលចម្រុះដ៏សម្បូរបែបមកពីគ្រប់វិស័យ មិនថាភោគផលកសិកម្ម ផលិតផលឧស្សាហកម្ម ឧបករណ៍បច្ចេកវិទ្យាថ្មីៗ រួមទាំងម្ហូបអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់(ទាំងបែបជាតិ និងអន្តរជាតិ) ខណៈផលិតផលក្នុងស្រុក មានរហូតដល់ ២៨៣ ស្តង់។ ក្រៅពីនេះ នៅមានកម្មវិធីពិព័រណ៍ផលិតផលខ្មែរ និងមានកិច្ចពិភាក្សាចែករំលែកចំណេះដឹងលើប្រធានបទជាច្រើន ដោយមានការចូលរួមពីវាគ្មិនជាច្រើនរូបផងដែរ៕









-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


