ព័ត៌មានអន្ដរជាតិ
ដាណឺម៉ាក ព្រមានថា អឺរ៉ុប កំពុងស្ថិតក្នុងគ្រោះថ្នាក់ខ្លាំងបំផុត ចាប់តាំងសង្គ្រាមលោកលើកទី២
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានព្រមានថា ទ្វីបអឺរ៉ុបកំពុងស្ថិតក្នុងគ្រោះថ្នាក់ ក្នុងកម្រិតខ្លាំងបំផុតដែលមិនធ្លាប់ជួបសោះ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ នេះបើតាមការផ្សាយរបស់ The Guardian កាលពីថ្ងៃពុធទី១ខែតុលាឆ្នាំ២០២៥។

ថ្លែងក្នុងកិច្ចប្រជុំកំពូល EU ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុង កូប៉ិនហាក មេដឹកនាំដាណឺម៉ាករូបនេះនិយាយថា «ខ្ញុំគិតថាវាធ្ងន់ធ្ងរណាស់! សង្រ្គាមនៅអ៊ុយក្រែនគឺធ្ងន់ធ្ងរមែនទែន។ នៅពេលខ្ញុំក្រឡេកមើលអឺរ៉ុបថ្ងៃនេះ ខ្ញុំគិតថាយើងស្ថិតក្នុងស្ថានភាពលំបាក និងគ្រោះថ្នាក់បំផុតចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក មិនមែនសង្រ្គាមត្រជាក់ទេ»។
លោកស្រីបន្តថា «មានប្រទេសតែមួយគត់ដែលគំរាមកំហែងយើង ហើយនោះគឺប្រទេសរុស្ស៊ី ដូច្នេះហើយ យើងត្រូវការចម្លើយដ៏រឹងមាំមួយត្រឡប់មកវិញ។ ខ្ញុំសង្ឃឹមថាគ្រប់គ្នាទទួលស្គាល់ថា ពេលនេះមានសង្រ្គាមកូនកាត់ ហើយថ្ងៃណាមួយវាជាប្រទេសប៉ូឡូញ ថ្ងៃបន្ទាប់អាចជាដាណឺម៉ាក ហើយនៅសប្តាហ៍ក្រោយ វាប្រហែលជានៅកន្លែងផ្សេងទៀតដែលយើងឃើញមានការបំផ្លិចបំផ្លាញ ឬយើងឃើញយន្តហោះគ្មានមនុស្សបើកហោះហើរ។ ខ្ញុំចង់ឲ្យយើងបំពាក់អាវុធ ហើយខ្ញុំចង់ឲ្យយើង ពង្រឹងសមត្ថភាពបន្ថែមទៀត»។

ការព្រមានរបស់នាយករដ្ឋមន្ត្រីដាណឺម៉ាក ធ្វើឲ្យនឹកឃើញដល់ការព្រមានរបស់មហាអំណាចអឺរ៉ុប២ប្រទេសគឺអង់គ្លេសនិងអាល្លឺម៉ង់ ដែលលើកឡើងអំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមរបស់រុស្ស៊ីក្នុងប្លុកនេះ នារយៈពេលប៉ុន្មានឆ្នាំខាងមុខ។
នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និយាយថា ទីក្រុងឡុងដ៍ត្រូវតែត្រៀមលក្ខណៈសម្រាប់សង្គ្រាមព្រោះតែការគំរាមកំហែងឥតឈប់ពីសំណាក់ប្រទេសរុស្ស៊ី។ ចំណែកនៅប្រទេសអាល្លឺម៉ង់ មេទ័ព Carsten Breuer ព្រមានថា រុស្ស៊ី អាចវាយប្រហារអង្គការណាតូ ក្នុងរយៈពេលត្រឹម៤ឆ្នាំទៀតប៉ុណ្ណោះ។
លោក Breuer អះអាងថា រុស្ស៊ីកំពុងខិតខំផលិតរថក្រោះខ្លាំងណាស់ ដោយមួយឆ្នាំៗផលិតបានរាប់ពាន់គ្រឿង ហើយអាចប្រើក្នុងការវាយប្រហារលើរដ្ឋណាតូនៅតំបន់បាល់ទិក ត្រឹមឆ្នាំ២០២៩ឬអាចមុននេះក៏ថាបាន។ ដូច្នេះសមាជិកនៃសម្ព័ន្ធភាពដឹកនាំដោយអាមេរិកនេះទាំងអស់ ត្រូវតែត្រៀមខ្លួនឲ្យមែនទែន សម្រាប់ការវាយប្រហារគ្រប់ទម្រង់។
លោកបន្ថែមថា រុស្ស៊ីក៏ផលិតបានគ្រាប់កាំភ្លើងធំ១៥២មិល្លីម៉ែត្រចំនួន៤លានគ្រាប់ក្នុងឆ្នាំ២០២៤ផងដែរ ហើយមិនមែនគ្រាប់ទាំងអស់ ត្រូវយកទៅប្រើនៅប្រទេសអ៊ុយក្រែននោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ដាណឺម៉ាក ប្រកាសទិញអាវុធរយៈចម្ងាយឆ្ងាយលើកដំបូង ព្រោះតែរុស្ស៊ីគំរាមកំហែងខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


