ព័ត៌មានអន្ដរជាតិ
យោធា មីយ៉ាន់ម៉ា ថា អត់ធ្មត់អស់ហើយ បើប្រើអាវុធបាញ់មែននឹងមានអ្នកស្លាប់ ៥០០ នាក់ឯណោះក្នុងមួយម៉ោង
យោធាមីយ៉ាន់ម៉ាទទូចថា ខ្លួនបានអនុវត្តការអត់ធ្មត់ដោយខ្លួនឯងក្នុងការប្រើប្រាស់កម្លាំងរបស់ខ្លួនទប់ទល់នឹងក្រុមបាតុករប្រឆាំងរដ្ឋប្រហារ បើទោះបីជាមានការលើកឡើងថា ចំនួនអ្នកស្លាប់នៅតែអាចមានច្រើនឡើងៗក៏ដោយ ។
ក្រុមសិទ្ធិមនុស្សក្នុងតំបន់និយាយថា មនុស្ស ៦១៨ នាក់ហើយត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខនៅក្នុងការតវ៉ាទូទាំងប្រទេសដែលបានចាប់ផ្តើម បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។
អ្នកនាំពាក្យយោធាម្នាក់បាននិយាយកាលពីថ្ងៃសុក្រថាអាចមានអ្នកស្លាប់ ៥០០ នាក់ឯណោះក្នុងមួយម៉ោង ប្រសិនបើអាជ្ញាធរពិតជាបានប្រើអាវុធស្វ័យប្រវត្តិបាញ់ទៅលើក្រុមបាតុករមែននោះ ។
នៅថ្ងៃដដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ១០ នាក់បានស្លាប់នៅកណ្តាលក្រុង Bago នៅពេលដែលអាជ្ញាធរបានបាញ់ទៅលើជនស៊ីវិល ។
ទន្ទឹមនោះលោកស្រី Christine Schraner Burgener ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ាក៏បានទៅដល់ប្រទេសថៃផងដែរដែលនៅជិតខាងកាលពីថ្ងៃសុក្រ ។
លោកស្រីគ្រោងនឹងជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសថៃលោក Don Pramudwinai ហើយរំពឹងថានឹងអំពាវនាវដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឲ្យជួយបញ្ឈប់ការបង្ក្រាបនៅប្រទេសមីយ៉ាន់ម៉ា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ស្លាប់កើនលើស ៦០០ នាក់ហើយ ក្នុងភាពចលាចលនៅ មីយ៉ាន់ម៉ា

-
ព័ត៌មានជាតិ១៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ