ព័ត៌មានអន្ដរជាតិ
ដើម្បីប្អូនជាទីស្រឡាញ់ បងស្រី Paing Takhon បង្ហោះសាររៀបរាប់ទាំងទឹកភ្នែក សុំ ជំនួយពីពិភពលោក ក្រោយត្រូវចាប់ខ្លួន
ព័ត៌មានទាក់ទងទៅនឹងតារាប្រុសបង្ហាញម៉ូត និងជាតារាសម្ដែងល្បីរបស់ប្រទេសមីយ៉ាន់ម៉ា កាន់តែមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ក្រោយពេលលេចលឺព័ត៌មានចេញដីកាចាប់ខ្លួនតារាប្រុសរូបនេះ។

នៅមុននេះបន្តិច យើងឃើញគណនី Facebook បងស្រីបង្កើតតារាប្រុសរូបនេះ បង្ហោះរៀបរាប់ទាំងទឹកភ្នែក ដើម្បីសុំជំនួយពីពិភពលោកអោយជួយអន្តរាគមន៍ជួយប្អូនប្រុសរបស់នាង ក្រោយពេលត្រូវក្រុមទាហាមីយ៉ាន់ម៉ាចាប់ខ្លួន។
ដោយបងស្រីរបស់ Paing Takhon បានសរសេរបញ្ជាក់ថា «នៅម៉ោងប្រមាណ ៥ព្រឹកនេះ ប្អូនប្រុសរបស់ខ្លួនត្រូវក្រុមទាហាន និងប៉ូលិសមីយ៉ាន់ម៉ាសម្រុកចូលចាប់ខ្លួននៅក្នុងផ្ទះបន្ទាប់ពីមានដីកាចាប់ខ្លួនពីម្សិលមិញ។ នាងបន្តទៀតថា ក្រុមប៉ូលិសមីយ៉ាន់ម៉ាអមជាមួយរថយន្ត ៨គ្រឿង បានចូលសម្រុកចាប់ខ្លួន Paing Takhon នៅក្នុងផ្ទះទាំងព្រឹកព្រលឹម ដែលមានទីតាំងនៅ យ៉ាំងហ្គោន។ មកដល់ពេលនេះ នាងមិនទាន់ទាក់ទងទៅប្អូនប្រុសបាននៅឡើយទេ បណ្តាលអោយក្រុមគ្រួសារនាងបារម្ភពី Paing Takhon យ៉ាងខ្លំាងមិនដឹងសុខទុក្ខយ៉ាងណា»។



ទោះជាយ៉ាងណា នៅពេលនេះក្រុមគ្រួសាររបស់តារាប្រុសល្បីលំដាប់អាស៊ី Paing Takhon និងអ្នកគាំទ្រ បានត្រឹមបន់ស្រន់សូមកុំឲ្យមានរឿងអ្វីកើតឡើងលើ Paing Takhon និងរង់ចាំតាមដានជាបន្តទៀត៕

អត្ថបទផ្ដល់ដោយ៖Poraman
ចុចអាន៖កងទ័ពមីយ៉ាន់ម៉ា សម្រុកទៅចាប់ខ្លួនតារាល្បី Paing Takhon ទាំងព្រឹកព្រលឹម
ចុចអាន៖អត់បន្ធូរដៃទេ! យោធាមីយ៉ាន់ម៉ា តាមប្រមាញ់តារាល្បីឈ្មោះជាង១០០នាក់ទៀត ក្រោយចាប់បាន Paing Takhon
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


