ព័ត៌មានអន្ដរជាតិ
មេដឹកនាំឡាវទៅដល់កូរ៉េខាងជើង ជួបលោក គីម មុនថ្ងៃប្រារព្ធពិធីដ៏សំខាន់របស់ក្រុងព្យុងយ៉ាង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបជាមួយប្រធានាធិបតីឡាវ លោក ថងលូន ស៊ីសូលីត នៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារទី៧ខែតុលា ខណៈដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសពួកគេ។

លោក គីម បានទទួលលោក ថងលូន ដោយផ្ទាល់ក្នុងពិធីស្វាគមន៍ជាផ្លូវការ ដែលរួមមានមន្ត្រីជាន់ខ្ពស់ ក្រុមមនុស្សអបអរសាទរ និងការគោរពដោយការបាញ់កាំភ្លើងធំ ២១ដើម។ ព័ត៌មានលម្អិតជាក់លាក់នៃកិច្ចពិភាក្សាឯកជនរបស់មេដឹកនាំទាំងពីរមិនត្រូវបានបញ្ចេញទេ ប៉ុន្តែកិច្ចប្រជុំនេះត្រូវបានគេយល់ថាពាក់ព័ន្ធនឹងទំនាក់ទំនងមនោគមវិជ្ជារបស់ឡាវ និងកូរ៉េខាងជើងក្នុងនាមជារដ្ឋសង្គមនិយម។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការបរទេសឡាវក្នុងខែមីនាឆ្នាំ២០២៥នៅលើទឹកដីកូរ៉េខាងជើង ក៏បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រជាជាតិទាំងពីរផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក ថងលូន ធ្វើឡើងមុនការប្រារព្ធពិធីរំលឹកខួបនៃគណបក្សពលករកូរ៉េខាងជើងនៅថ្ងៃទី១០ខែតុលា ដែលជាព្រឹត្តិការណ៍នយោបាយសំខាន់បំផុតមួយរបស់ប្រទេស។ វាជាដំណើរដ៏កម្រមួយរបស់ប្រមុខរដ្ឋបរទេស ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនៅតែស្ថិតក្រោមការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ហើយនៅតែបន្តដាក់កំហិតយ៉ាងតឹងរ៉ឹងចំពោះភ្ញៀវបរទេស។
យោងតាមរបាយការណ៍ នាយករដ្ឋមន្ត្រីចិនលោក Li Qiang និងប្រធានបក្សកុម្មុយនិស្តវៀតណាមលោក To Lam ក៏ត្រូវបានគេរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងនៅចុងសប្តាហ៍នេះដែរ ដើម្បីចូលរួមការប្រារព្ធពិធីដ៏សំខាន់នេះ ដោយបានគូសបញ្ជាក់ពីការចូលរួមកាន់តែខ្លាំងឡើងរវាងកូរ៉េខាងជើង និងសម្ព័ន្ធមិត្តសង្គមនិយមរបស់ខ្លួន។
សូមជម្រាបថា ឡាវនិងកូរ៉េខាងជើងបានរក្សាភាពជិតស្និទ្ធ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៧៤។ លោក គីម ធ្លាប់បានផ្ញើសារដែលបង្ហាញពីជំនឿរបស់គាត់ថា «ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង-ឡាវ នឹងរីកចម្រើនដល់ដំណាក់កាលកាន់តែខ្ពស់ថែមទៀត»។
កាលពីពេលថ្មីៗកន្លងទៅ ឡាវធ្លាប់ប្រឈមនឹងការចោទប្រកាន់ថាបានជួយកូរ៉េខាងជើងក្នុងការគេចពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ បន្ថែមពីនេះ ដំណើរទស្សនកិច្ចរបស់លោក ថងលូន លើកនេះ ធ្វើឡើងចំពេលមានការចោទប្រកាន់ថា ឡាវកំពុងរៀបចំបញ្ជូនវិស្វករយោធាទៅកាន់ប្រទេសរុស្ស៊ីដើម្បីជួយក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ដែលជាទង្វើមួយដូចគ្នាទៅនឹងកូរ៉េខាងជើងដែលបានគាំទ្ររុស្ស៊ីអ៊ីចឹងដែរ៕


ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


