Connect with us

សេចក្ដីជូនដំណឹង

ក្រសួងសុខាភិបាល ក្រើនរំលឹកឱ្យបង្ការហានិភ័យធំ៣ ក្នុងឱកាសរៀបចំសែនដូនតា និងបុណ្យចូលឆ្នាំ

បានផុស

នៅ

ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីការបង្ការហានិភ័យធំ ៣ គឺ ការការពារការចម្លងជំងឺកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬ ពុលស្រា ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើយោងតាមសេចក្តីណែនាំ ដែលក្រសួងសុខាភិបាល ចេញនៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ នេះ។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមអំពាវនាវ និងធ្វើការក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពពីការចម្លងជំងឺកូវីដ-១៩ ជាពិសេសអូមីក្រុង ជំងឺផ្តាសាយបក្សី និងជំងឺផ្សេងៗរួមទាំងការបង្ការសុខភាពបណ្តាលមកពីការពុលចំណីអាហារ ឬពុលស្រា ស នៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់ខ្លួន ក៏ដូចជានារដូវបុណ្យទាន ពិធីសែនដូនតាផ្សេងៗ និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយអនុវត្តវិធានការដូចខាងក្រោម៖

– អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែង បិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ជាដើម)។

– ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាតឱ្យបានញឹកញាប់ បន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ និងចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ មុននឹងបរិភោគ។

– គួរត្រូវជៀសវាង ការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វបសុបក្សី ឬសត្វដទៃទៀត។

– ជៀសវាងប្រជ្រៀតគ្នា នៅពេលទិញម្ហូបអាហារ ទិញសាច់ ឬបក្សីរស់ ឬសម្ភារៈនានា ជាពិសេស ត្រូវចេះត្រៀមលក្ខណៈទុកជាមុនពីចម្ងាយ ជៀសវាងការកកស្ទះ ឬការកកកុញមនុស្សច្រើន នៅតាមទីផ្សារ ឬហាងនៅក្នុងថ្ងៃតែមួយ ឬក្នុងថ្ងៃនៃពិធីនានាជាដើម។

– ទុកដាក់អាហារឆៅ និងឆ្អិន ដាច់ដោយឡែកពីគ្នា។

– ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់ នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះមានអនាម័យ និងមានសុវត្ថិភាព។

– ទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព (បើត្រជាក់ ត្រូវតិចជាង៥អង្សាសេ និងបើក្ដៅ គឺត្រូវលើសពី៦០អង្សាសេ ឬចម្អិនអាហារមួយពេលសម្រាប់តែមួយពេល ដោយមិនទុកអាហារសេសសល់យូរ ដែលអាចផ្អូម ឬមានដុះផ្សិត ដែលបង្កឱ្យមានការរាគរូស ឈឺពោះ ក្អួត ជាដើម។

– ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមនៅល្អ។ បើសង្ស័យថាមានឆ្លងវីរុសផ្ដាសាយបក្សី ដោយមានរោគសញ្ញាទូទៅរួមមាន៖ គ្រុនក្តៅលើសពី ៣៨.៥ អង្សាសេ ក្អក និងពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់សត្វបសុបក្សីឈឺ ឬស្លាប់ក្នុងអំឡុងពេល ១៤ថ្ងៃ មុនចេញរោគសញ្ញា
សូមទូរស័ព្ទមកលេខទូរស័ព្ទទាន់ហេតុការណ៍១១៥ និងប្រញាប់ទៅកាន់មន្ទីរពេទ្យដែលនៅជិតលោកអ្នក។

– អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តវិធានការការពារខាងលើ ជាពិសេស៖

– នៅតាមកសិដ្ឋាន ទីផ្សារលក់សត្វបសុបក្សីរស់ ដោយមានការត្រួតពិនិត្យការអនុវត្តវិធានការការពារឱ្យបានហ្មត់ចត់ ដើម្បីជៀសផុតពីការផ្ទុះចេញនូវជំងឺផ្តាសាយបក្សី ក្នុងសហគមន៍របស់ខ្លួន។

– នៅមូលដ្ឋានរបស់ខ្លួន ចាត់ចែងការត្រួតពិនិត្យចំពោះ វិធានការ ៣ការពារ ៣កុំ និងវិធានការសុវត្ថិភាពចំណីអាហារ។

– ត្រួតពិនិត្យទីតាំងបិទស្រា ស ឬផលិតស្រា ស ហើយអ្នករៀបចំ ឬអ្នកផលិតស្រា ស ត្រូវធានានូវការអនុវត្តតាមក្បួនបច្ចេកទេសត្រឹមត្រូវ ដោយមិនយកសារធាតុមេតាណុល មកលាយធ្វើជាស្រា សផ្តេសផ្តាសនោះឡើយ។

– ដាច់ខាតមិនត្រូវទិញ ឬផលិត ឬបិរភោគស្រា ស ដែលមិនមានប្រភពផលិតច្បាស់លានស់ ហើយដែលមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ឬយកមេតាណុលធ្វើជាស្រា ស ដែលបង្កឲ្យមានការពុលរហូតដល់ស្លាប់នោះទេ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលសូមលើកទឹកចិត្តដល់ប្រជាជនទូទៅ អនុវត្តតាមដំបូន្មានសាមញ្ញាខាងលើ ដើម្បីការពារខ្លួន និងក្រុមគ្រួសារ និងជូនពរបុគ្គលគ្រប់រូបជួបនូវសុខភាពល្អ និងចៀសផុតនូវជំងឺកូវីដ-១៩ និងជំងឺផ្សេងៗ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន ៧៣,៧០%ហើយ

KPT+៦ ម៉ោង មុន

នេះជាការពិត ដែលពិធីបុណ្យប្រពៃណីឥណ្ឌា មានអ្នកចាក់ទម្លុះម្ជុលពេញដងខ្លួន មិនខ្លាចឈឺ

កីឡា៦ ម៉ោង មុន

កីឡាករ​កូនកាត់​ខ្មែរ​អាមេរិក១​រូប​ កំពុង​ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ចង់ឃើញ​ចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

៥​ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​ព្រះសីហនុ​សម្រេចបាន​សមិទ្ធ​ផល គួរ​ជាទី​មោទនៈ ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ ប្រែ​មុខមាត់​កាន់តែ​ល្អ​ប្រសើរ​ឡើង

ព័ត៌មានជាតិ៦ ម៉ោង មុន

តំណាង​បក្ស​ប្រជាជន ជួប​សន្ទនា​ជាមួយ​ប្រតិភូ​សហភាព​អឺរ៉ុប ដើម្បី​ផ្លាស់ប្ដូរ​បទ ពិសោធន៍ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​

Sokha Hotels

ព័ត៌មានពេញនិយម