សេចក្ដីជូនដំណឹង
ក្រសួងអប់រំ លើកពេលប្រឡង គណិតវិទ្យាថ្នាក់ជាតិដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្រ្ត
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលើកពេលការប្រកួតប្រជែងគណិតវិទ្យា ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រសម្រាប់សិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១១ ដែលគ្រោងធ្វើនៅថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០២៣ ទៅធ្វើនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វិញ។

យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១១ ខែឧសភានេះ បានឱ្យថា ក្រសួងសូមជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ដែលកំពុងសិក្សាពីថ្នាក់ទី៧ ដល់ថ្នាក់ទី១១ ទូទាំងប្រទេសឱ្យបានជ្រាបថា ការរៀបចំការប្រកួតប្រជែងគណិតវិទ្យាដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ សម្រាប់ថ្នាក់ទី៧ ដល់ថ្នាក់ទី១១ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានពន្យារពេលធ្វើនៅ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨ព្រឹក នៅវិទ្យាស្ថានជាតិអប់រំ។
ក្រសួងអប់រំបានណែនាំដល់សិស្សដែលមានចំណាប់អារម្មណ៍ សូមមកចុះឈ្មោះចូលរួមប្រកួតនៅអាគារ “I” នៃមណ្ឌលស្រាវជ្រាវគុរកសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៥ និង ០០នាទីជាកំណត់។
បើតាមក្រសួងអប់រំ ការរៀបចំការប្រកួតប្រជែងគណិតវិទ្យា ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រកសម្រាប់សិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១១ ធ្វើឡើងក្នុងគោលបំណងចូលរួមពង្រឹងសមត្ថភាពសិស្ស ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការរៀន និងការសិក្សាស្រាវជ្រាវគណិតវិទ្យា ជាពិសេសតាមរយៈការបញ្ជ្រាប ICT ទៅក្នុងការអប់រំគណិតវិទ្យានៅកម្ពុជា។
ចំពោះរង្វាន់ដែលទទួលបានពីកម្មវិធីរួមមាន ជ័យលាភីលេខ១ ទទួលបានមេដាយមាស ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ និងជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ៕

-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


