ព័ត៌មានជាតិ
AirAsia Cambodia នឹងបើកជើងហោះហើរត្រង់ពីសៀមរាបទៅសិង្ហបុរីនៅដើមខែវិច្ឆកា
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia នឹងចាប់ផ្តើមជើងហោះហើររបស់ខ្លួនពីអាកាសយានដ្ឋានអន្តរជាតិអង្គរ (SIA) ទៅកាន់ប្រទេសសិង្ហបុរី ចាប់ផ្តើមពីថ្ងៃទី ៩ ខែវិច្ឆិកា ខាងមុខនេះ ដែលជាការបើកជើងហោះហើរត្រង់ថ្មីរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើដំណើររបស់ភ្ញៀវទេចរមកកាន់ខេត្តសៀមរាប។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនដែលបច្ចុប្បន្នខ្លួមាន មានតភ្ជាប់ជើងហោះហើរទៅជាង ១៣០ គោលដៅ ដូច្នេះការតភ្ជាប់លើដំណាក់ផ្លូវសៀមរាប-សិង្ហបុរីនេះគឺនឹងផ្តល់ឱកាសដល់អ្នកធ្វើដំណើរទាំងក្នុងស្រុក និងភ្ញៀវអន្តរជាតមានភាពងាយស្រួលក្នុងការហោះហើរដោយត្រង់មកកាន់ខេត្តសៀមរាប។
លោក Bo Lingam នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Aviation Group ធ្លាប់មានប្រសាសន៍ថា ការលើកកម្ពស់ការតភ្ជាប់ការធ្វើដំណើរក្នុងតំបន់អាស៊ាន គឺជាចំណុចសំខាន់នៃគំរូអាជីវកម្មរបស់ខ្លួន ដោយចាប់តាំងពីបានចាប់ផ្តើមប្រតិបត្តិការជាមួយនឹងយន្តហោះត្រឹមតែ ២ គ្រឿងកាលពីជាង ២២ ឆ្នាំមុន។ លោកថា៖«ផ្លូវថ្មីនេះនឹងហោះហើរដោយផ្ទាល់ទៅកាន់ប្រទេសសិង្ហបុរីដែលជាការបង្ហាញពីការចាប់ផ្តើមនៃយុទ្ធសាស្ត្រក្រុមហ៊ុនដ៏ទូលំទូលាយដែលគាំទ្រដល់ការរស់ឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងយុគសម័យថ្មីសម្រាប់សេវាកម្មអន្តរជាតិទៅ និងមកពីកម្ពុជា»។
លោកបានថ្លែងបន្តទៀតថា៖«ខណៈពេលដែលយើងរំពឹងថាសេវាកម្មហោះហើរត្រង់របស់យើងទៅកាន់ទីក្រុងគូឡាឡាំពួ ហើយឥឡូវនេះទៅកាន់ប្រទេសសិង្ហបុរីនឹងបង្ហាញពីការពង្រីកបណ្តា្តញតភ្ជាប់របស់យើងទៅកាន់គោលដៅកាន់តែទូលំទូលាយ។ ពេលនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតដែលយើងមានមោទនភាពក្នុងការប្រកាសពីផ្លូវថ្មីរបស់យើងរវាងខេត្តសៀមរាប និងសិង្ហបុរី»។

លោកបានគូសបញ្ជាក់ទៀតថា៖«ចាប់តាំងពីយើងបានចាប់ផ្តើមសេវាកម្មនៅដើមខែឧសភា ឆ្នាំ ២០២៤ មក យើងបានមើលឃើញការកើនឡើងនៃតម្រូវការដ៏ខ្លាំង និងឱកាសសំខាន់ៗសម្រាប់កំណើននៅក្នុងទីផ្សារអន្តរជាតិសំខាន់ៗមួយចំនួន។ សិង្ហបុរីគឺជាការចាប់ផ្តើមគោលដៅថ្មីដែលយើងចង់ចាប់ផ្តើមក្នុងពេលឆាប់ៗនេះ រួមទាំងសក្តានុពលនៃផ្លូវហោះហើរផ្ទាល់ដែលតភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ប្រទេសសិង្ហបុរី»។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងក្នុង “ពិធីអបអរសាទរគម្រប់ខួប១ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)” នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី១៦ ខែតុលាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចូលរួមចំណែកក្នុងការស្ដា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាននៅកម្ពុជា និងបានជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយអាកាសចរណ៍ ទេសចរណ៍ និងវិនិយោគ។

លោក ម៉ៅ ហាវណ្ណាល់ អះអាងថា ខេត្តសៀមរាប នឹងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានប្រមាណ ៧,៥ លាននាក់ ភ្ញៀវទេសចរក្នុស្រុកប្រមាណ ១០ លាននាក់ ក្នុងមួយឆ្នាំ និងបង្កើតការងារ ១,៦ លាននាក់ និងនាំចំណូលសេដ្ឋកិច្ចជាតិប្រមាណ ៥,៩ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣៥។
ចាប់តាំងពីបើកដំណើរការបានជិត១ឆ្នាំកន្លងមកនេះ (ថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣ ដល់ ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានទទួលបានអ្នកដំណើរចេញ-ចូលចំនួន ១ លាន ៣ សែននាក់ ហើយរំពឹងថា អ្នកដំណើរនឹងកើនដល់ ១ លាន ៥ សែន នាក់ នៅដំណាច់ឆ្នាំ ២០២៤ និង ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៨២តោន។
គិតជាមធ្យម អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានការហោះហើរចំនួន ៤០ ជើងហោះហើរ និងអ្នកដំណើរចំនួន ៣,៦២០ នាក់ក្នុងមួយថ្ងៃ ជារួមមានអត្រាធម្មតាខ្ពស់ជាង ៩០%ហើយរំពឹងថានឹងមានអ្នកដំណើរ (ចេញ-ចូល) កើនដល់១លាន៥០ម៉ឺននាក់នៅដំណាច់ឆ្នាំ២០២៤ (ប្រភព AIAI)។

ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរបានបើកផ្លូវហោះហើរទៅកាន់ ៨ ប្រទេស និង១៥ ទីក្រុង ដោយមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១២ ដែលបានហោះហើរចំនួន ១៦ ខ្សែផ្លូវ ភ្ជាប់ប្រទេសនានានៅតំបន់អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានក្លាយជាតំបន់សំខាន់ក្នុងការផ្សាភ្ជាប់សេដ្ឋកិច្ច និងវប្បធម៌ របស់កម្ពុជា និងប្រទេសនៅអាស៊ីអាគ្នេយ៍៕
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


