សេចក្ដីជូនដំណឹង
LDA White ចេញ បទ “អូសវ៉ាលី-OS VALI” ដែលកំពុងល្បីខ្លាំង ស្ដាប់ហើយញ័រជើង

បទ “អូសវ៉ាលី-OS VALI” របស់តារាចម្រៀងឯករាជ្យ លោក ឋានៈដែលកំពុងតែពេញនិយមខ្លាំង លើស្រទាប់យុវវ័យ ពិសេសនៅលើ បណ្ដាញសង្គមនោះ ពេលនេះបទចម្រៀង១បទនេះ បានចេញMV Versionស្រី បន្ថែមទៀតហើយ ច្រៀងដោយ កញ្ញា LDA White តារាចម្រៀង របស់Galaxy Navatra ស្ដាប់ហើយ ញ័រជើងចង់រាំតែម្ដង។

តាមប្រភពច្បាស់ការណ៍មួយបានទម្លាយឱ្យដឹងថា Galaxy Navatra បានទិញសិទ្ធិបទចម្រៀង”អូសវ៉ាលី-OS VALI” យកមកផលិតជាVersionស្រី ដោយឲ្យកញ្ញាLDA White ច្រៀង ដោយក្នុងនោះមាន ការកែប៉ារូខ្លះៗ ហើយច្រៀងជាចង្វាក់ញាក់។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា បទ”អូសវ៉ាលី-OS VALI” versionស្រី បានថតMV ជាមួយនឹងបច្ចេកទេសកម្រិតស្តង់ដានិងប្រើកាមេរ៉ាទំនើបទាន់សម័យ ចំណែក កញ្ញា LDA White បានតុបតែងខ្លួនមានភាពទាក់ទាញជាខ្លាំង។

សម្រាប់versionស្រី វា ពិតជាមានភាពទាក់ទាញជាខ្លាំង ត្បិតអីបទ ចម្រៀង១បទនេះ កំពុងតែផ្ទុះខ្លាំងស្រាប់ហើយនោះ ។ “អូសវ៉ាលី-OS VALI” នឹងជាទីពេញនិយម អ្នកចូលចិត្ដចង្វាក់ញាក់រាំសប្បាយនៅតាមក្លឹបកម្សាន្ត។

សូមស្ដាប់បទ “អូសវ៉ាលី-OS VALI”ទាំងអស់គ្នា៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


