ជីវិតកម្សាន្ដ
ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា ស្វាគមន៍វត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត មកកាន់គ្រួសារហ្គាឡាក់ស៊ី និងរៀបចំអាហារសាមគ្គីជួបជុំបុគ្គលិកប្រចាំឆ្នាំ
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯ.ក. និងថ្នាក់ដឹកនាំក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯក និងផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា បានរៀបចំពិធីស្វាគមន៍វត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត មកគ្រួសារហ្គាឡាក់ស៊ី ណាវាត្រា អមដោយពិធីជួបជុំសំណេះសំណាលបុគ្គលិកពិសារអាហារសាមគ្គីប្រចាំឆ្នាំ ដែលមានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនប្រមាណជាង១ពាន់នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់២។

ក្នុងឱកាសដ៏វិសេសវិសាលនោះ អ្នកឧកញ៉ា ឡេង ណាវាត្រា បានបង្ហាញនូវមោទកភាព និងអារម្មណ៍រំភើបសប្បាយរីករាយ ចំពោះការវិវត្ត និងប្រែក្លាយមុខមាត់របស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ដែលបានចាប់ផ្តើមពីចំណុចសូន្យ និងបានរីកធំធាត់ទទួលបានភាពជោគជ័យ ការគាំទ្រល្បីល្បាញយ៉ាងរន្ទឺនាពេលបច្ចុប្បន្ន ក្នុងវិស័យផលិតកម្មកំសាន្ត និងដែលក្នុងឱកាសថ្ងៃនេះ មានកិត្តិយសអាចស្វាគមន៍វត្តមានកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មកកាន់មហាគ្រួសារហ្គាឡាក់ស៊ី ណាវាត្រា។
វត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត នេះនឹងជាសក្ខីភាពថ្មីមួយទៀតបង្ហាញពីភាពជោគជ័យប្រកបដោយចក្ខុវិស័យរបស់ផលិតកម្ម និងជាពិសេសត្រូវបង្ហាញយ៉ាងច្បាស់តាមរយៈវត្តមានកំពូលតារាចម្រៀងជាច្រើនរូបប្រចាំប្រទេសកម្ពុជាដែលស្ថិតនៅក្រោមដំបូលផលិតកម្មជាមួយគ្នា រួមមានដូចជាឧកញ៉ា ព្រាប សុវត្ថិ, កញ្ញា តន់ ច័ន្ទសីម៉ា, លោក ខេម, អ្នកភ្លេងឆ្នើម និងនិពន្ធវ័យក្មេងមានទេពកោសល្យជាច្រើនទៀត។

អ្នកឧកញ៉ាក៏បានចូលរួមជាអធិបតីក្នុងពិធីជួបជុំសំណេះសំណាលបុគ្គលិកពិសារអាហារសាមគ្គីប្រចាំឆ្នាំ ដែលមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនពីទូទាំងប្រទេសផងដែរ។ ក្នុងឱកាសនោះ អ្នកឧកញ៉ា ឡេង ណាវាត្រា អគ្គនាយកក្រុមហ៊ុន និងតំណាងថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់បានថ្លែងអំណរគុណ ចំពោះបុគ្គលិកទាំងអស់គ្នា ដែលតែងបានបំពេញភារកិច្ចការងារ និងតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដែលជាកត្តារុញច្រាននាំឱ្យក្រុមហ៊ុនយក្សមួយនេះអាចរីកចម្រើនបានតាំងពីចំណុចសូន្យ រហូតមកដល់សព្វថ្ងៃនេះ។

អ្នកឧកញ៉ាក៏បានលើកឡើងអំពីស្មារតីទំនួលខុសត្រូវខ្ពស់របស់អ្នកឧកញ៉ាផ្ទាល់ និងថ្នាក់ដឹកនាំក្រុមហ៊ុនគ្រប់ៗរូប ចំពោះជោគវាសនា និងជីវភាពបងប្អូនបុគ្គលិកក្រុមហ៊ុនរាប់ពាន់នាក់ និងក្រុមគ្រួសារទាំងអស់គ្នាផងដែរ។ អ្នកឧកញ៉ា ឡេង ណាវាត្រា បានធ្វើការវាយតម្លៃខ្ពស់ចំពោះអតីតភាព និងសមត្ថភាពរបស់បុគ្គលិកគ្រប់ៗរូប និងថ្លែងអំណរគុណចំពោះបុគ្គលិកទាំងអស់ដែលតែងនៅខិតខំតស៊ូ បន្តធំធាត់រួមគ្នាជាមួយគ្នា តាំងពីក្រុមហ៊ុននៅចាប់ផ្តើមដំបូងជាមួយបាតដៃទទេរ រហូតក្លាយខ្លួនជាក្រុមហ៊ុនយក្សនៅកម្ពុជាដូចសព្វថ្ងៃនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៧ ដែលគិតមកដល់ពេលនេះ មានអាយុទើបតែជិត៦ឆ្នាំប៉ុណ្ណោះហើយមានទស្សនៈវិស័យ ហើយក្រោមចក្ខុវិស័យដឹកនាំរបស់អ្នកឧកញ៉ា ក្រុមហ៊ុនមានបេសកកម្មចម្បងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជំរុញការប្រើប្រាស់ផលិតផលជាតិ បង្កើតឱកាសការងារជាមួយប្រាក់ចំណូលខ្ពស់ និងជាពិសេសគឺការផ្តល់ឱកាសវិនិយោគក្នុងតម្លៃសមរម្យ ការកម្សាន្តប្រកបដោយភាពទាក់ទាញ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ។
សូមស្ដាប់បទចម្រៀងដំបូង របស់ ខេមរះ សិរីមន្ត ដែលទើបនឹងចេញនៅ ផលិតកម្មកាឡាក់ស៊ីទាំងអស់គ្នា៖







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ