ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រាប់សិបរបស់អឺរ៉ុប
យោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី ២៦ ខែ មិថុនា វិមានក្រឹមឡាំងបានបញ្ជាក់ថាខ្លួនសម្រេចហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបចំនួន ៨១ ដើម្បីសងសឹកចំពោះបម្រាមរបស់សហភាពអឺរ៉ុប លើប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ខ្លួន។

នេះជាវិធានការឆ្លើយតប ចំពោះសេចក្តីសម្រេចររបស់ EU ដែលបិទប្រព័ន្ធផ្សព្វផ្សាយនានាដូចជា Voice of Europe, RIA Novosti, Izvestia និង Rossiyskaya Gazeta កាលពីថ្ងៃទី ១៧ ខែឧសភា ដោយចោទថា បានឃោសនាគាំទ្ររបស់រុស្ស៊ី រឿងសង្គ្រាមនៅអ៊ុយក្រែន ។
ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលរុស្ស៊ីហាមប្រាមគឺមកពីប្រទេសចំនួន២៥ក្នុងចំណោម សមាជិក EU ទាំង២៧ ដូចនេះពួកគេនឹងមិនអាចដំណើរការនៅក្នុងប្រទេសរុស្ស៊ីទៀតនោះទេ។ ត្បិតតែមិនរៀបរាប់ឈ្មោះទាំងអស់ តែប្រព័ន្ធផ្សព្វផ្សាយដែលច្បាស់ថាជាប់ក្នុងបញ្ជីខ្មៅ រួមមាន Politico និង EU Observer, ទូរទស្សន៍សាធារណៈរបស់អៀរឡង់ RTE កាសែត Le Monde របស់បារាំង និងទស្សនាវដ្តី Der Spiegel របស់អាល្លឺម៉ង់។

លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីជាច្រើនដូចជា ទូរទស្សន៍សាធារណៈ Rai និងកាសែត La Repubblica ក៏នឹងត្រូវបានរឹតបន្តឹងផងដែរ ទើបនាំឲ្យក្រសួងការបរទេសនៅទីក្រុងរ៉ូម ចេញមុខថ្កោលទោសថា រុស្ស៊ីធ្វើនេះ គឺគ្រាន់តែដើម្បីលុបបំបាត់ពីអំពើឃោឃៅរបស់ខ្លួនក្នុងសង្គ្រាមអ៊ុយក្រែនប៉ុណ្ណោះ ខណៈអាមេរិកថា រដ្ឋាភិបាលរុស្ស៊ី ខ្លាចប្រជាជនខ្លួនស្តាប់ការពិត។
គួរបញ្ជាក់ថា ប៉ុស្តិ៍ព័ត៌មានគាំទ្រដោយរដ្ឋរបស់រុស្ស៊ី RT ដែលមានអាជ្ញាប័ណ្ណក្នុងការផ្សាយនៅសហភាពអឺរ៉ុប ត្រូវបានដកហូតភ្លាមៗបន្ទាប់ពីប្រទេសរុស្ស៊ីចាប់ផ្តើមការវាយលុកលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២។ ក្នុងពេលជាមួយគ្នានោះ រុស្ស៊ីក៏បានដាក់កម្រិតការចូលមើលគេហទំព័រលោកខាងលិចមួយចំនួន រួមទាំង BBC ផងដែរដោយចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


