ប្រទេសឥណ្ឌូណេស៊ីបានប្រឈមនឹងការប្រឆាំងរបស់សហរដ្ឋអាមេរិក និងបានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន
ប៉ូលិសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ុន្តែនេះជាករណីទី១ដែលជនស៊ីវិលកូរ៉េខាងត្បូង និងជាមេបញ្ជាការយោធាសកម្មម្នាក់
លោក គីម ជុងអ៊ុន បានអំពាវនាវដល់កម្លាំងយោធារបស់ខ្លួនឲ្យខិតខំបង្កើនសមត្ថភាពលើគ្រប់មធ្យោបាយដើម្បីកម្ចាត់សត្រូវ។
ការបញ្ជូនអាវុធ ក្នុងនោះមានអាវុធធុនធំជាដើមទៅប្រទេសអ៊ុយក្រែន និងប្រទេសផ្សេងទៀតគឺជាអ្វីម្យ៉ាងដែលគំរាមកំហែងដល់សន្តិសុខរបស់ទ្វីប និងបង្កអស្ថិរភាព»
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានស្នើទៅសភាសម្រាប់ថវិកាចំនួន៣៣ប៊ីលានដុល្លារបន្ថែមទៀតដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន
បន្ទាប់ពីដកងទ័ពចេញពីប្រតិបត្តិការយោធារយៈពេលពីរទសវត្សរ៍កាលពីខែសីហា ឆ្នាំ២០២១គឺគិតជាប្រាក់ប្រមាណ៧ប៊ីលានដុល្លារអាមេរិក
ប្រទេសអ៉ីរ៉ង់មើលឃើញការទំនាក់ទំនងរបស់ខ្លួនជាមួយប្រទសចិនជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងឥទ្ធិពលដើម្បីប្រឈមនឹងអំណាចឯកតោភាគរបស់សហរដ្ឋអាមេរិក និងដើម្បីបង្កើតស្ថិរភាព និងសណ្តាប់ធ្នាប់។ លោកប្រធានាធិបតីអ៉ីរ៉ង់ Ebrahim Raisi បានប្រាប់រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ចិន លោក Wei Fenghe កាលពីថ្ងៃពុធម្សិលមិញ។ យោងតាមសារព័ត៌មានរដ្ឋបានផ្សាយថា លោក Raisi បានលើកឡើងថា ការអនុវត្តប្រកបដោយជោគជ័យនៃកិច្ចព្រមព្រៀងនៃសហប្រតិបត្តិការយុទ្ធសាស្ត្ររយៈពេល២៥ឆ្នាំរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២១ គឺជាអាទិភាពសម្រាប់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់។ «បញ្ហាប្រឈមនឹងឯកតោភាគីនិយម និងការបង្កើតស្ថិរភាព និងសណ្តាប់ធ្នាប់គឺអាចទៅរួច តាមរយៈកិច្ចសហប្រតិបត្តិការឯករាជ្យ និងអំណាចដែលមានគំនិតដូចគ្នា»។ លោក Raisi ត្រូវបានស្រងសំដីដោយកាសែត IRNA...