ព័ត៌មានអន្ដរជាតិ
ការធ្វើតេស្តមីស៊ីលកំពុងល្អ លោក គីម អំពាវនាវឲ្យបង្កើនយោធាកាន់តែខ្លាំង
មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវដល់កម្លាំងយោធារបស់ខ្លួនឲ្យខិតខំបង្កើនសមត្ថភាពលើគ្រប់មធ្យោបាយដើម្បីកម្ចាត់សត្រូវ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋនៅថ្ងៃសុក្រ ទី២៩ ខែមេសានេះ។

លោក គីម ជុងអ៊ុន បានធ្វើការអំពាវនាវអំឡុងពេលថតរូបជុំគ្នាជាមួយកងកម្លាំងប្រដាប់អាវុធ ក្រុមការងារផ្សព្វផ្សាយរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងពិធីដង្ហែវិស័យយោធាដ៏មហាសាលកាលពីថ្ងៃចន្ទ ដើម្បីអបអរខួបលើកទី៩០នៃការបង្កើតកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។
រូបថតបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា លោក គីម ជុងអ៊ុន ស្ថិតនៅលើសេះស និងពាក់ឯកសណ្ឋានយោធាដែលមានអាវសជាមួយខោពណ៌ទឹកប៊ិចនៅពេលលោកត្រួតពិនិត្យកម្លាំងប្រដាប់អាវុធ។
ពិធីដង្ហែវិស័យយោធាកាលពីថ្ងៃចន្ទបានបង្ហាញមីស៊ីលថ្មីៗបំផុតជាច្រើនរាប់ទាំងមីស៊ីលអន្តរទ្វីប (ICBM), មីស៊ីល Hwasong-17 និងមីស៊ីល្បឿនលឿនជាងសំឡេងដែលទើបធ្វើតេស្តកាលពីពេលថ្មីៗនេះ។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានផ្សាយថា ក្បួនដង្ហែគឺបង្ហាញពីភាពទំនើប វីរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង ព្រមទាំងជាឧត្តមភាពយោធា និងជាបច្ចេកវិទ្យាដែលមិនអាចផ្គូផ្គងបាន។

កូរ៉េខាងជើងបាននិយាយថា ខ្លួនជំទាស់នឹងសង្គ្រាម និងថា ការអភិវឌ្ឍអាវុធគឺដើម្បីការពារខ្លួនប៉ុណ្ណោះ ប៉ុន្តែក្នុងពិធីបង្ហាញកាលពីថ្ងៃចន្ទ លោក គីម បានលើកឡើងថា បេសកកម្មនៃកម្លាំងនុយក្លេអ៊ែររបស់ខ្លួនគឺដើម្បីរារាំងសង្គ្រាមរាប់បញ្ចូលទាំងការការពារផលប្រយោជន៍ជាមូលដ្ឋានរបស់ជាតិ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


