ព័ត៌មានអន្ដរជាតិ
អាមេរិកបង្ហាញតម្លៃជាប្រាក់អំពីគ្រឿងសព្វាវុធទុកចោលនៅអាហ្វហ្គានីស្ថាន
យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិកបានបង្ហាញថា សម្ភារយោធា និងគ្រឿងសព្វាវុធដែលអាមេរិកបន្សល់ទុកនៅប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីដកងទ័ពចេញពីប្រតិបត្តិការយោធារយៈពេលពីរទសវត្សរ៍កាលពីខែសីហា ឆ្នាំ២០២១គឺគិតជាប្រាក់ប្រមាណ៧ប៊ីលានដុល្លារអាមេរិក។
តាមខ្លឹមសាររបស់របាយការណ៍ដែលត្រូវបានផ្តល់ទៅសភាបង្ហាញថា សម្ភារវិស័យយោធាឥឡូវនេះស្ថិតក្រោមការគ្រប់គ្រងរបស់តាលីបង់ដែលជាសត្រូវសមរភូមិរបស់អាមេរិកក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ។ ក្រសួងការពារជាតិអាមេរិកគ្មានផែនការវិលត្រឡប់ទៅអាហ្វហ្គានូស្ថានវិញទេដើម្បីយក ឬក៏បំផ្លាញចោលសម្ភារយោធាទាំងនោះ។

សហរដ្ឋអាមេរិកបានផ្តល់សម្ភារយោធាដែលគិតជាប្រាក់សរុប១៨.៦ប៊ីលានដុល្លារអាមេរិកទៅក្រសួងការពារជាតិ និងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន (ANDSF) ពីឆ្នាំ២០០៥ដល់ខែសីហា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍។
ក្នុងចំណោមសរុបនោះ សម្ភារដែលមានតម្លៃ៧.១២ប៊ីលានដុល្លារអាមេរិកបន្តស្ថិតនៅអាហ្វហ្គានីស្ថាន ក្រោយពេលអាមេរិកបានដកកម្លាំងទ័ពចេញទាំងស្រុងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ គ្រឿងសព្វាវុធទាំងនោះមានយន្តហោះចម្បាំង គ្រាប់បែកវាយលើអាកាស កាំភ្លើងធំ រថពាសដែក អាវុធ ឧបករណ៍ទាក់ទង និងសម្ភារយោធាផ្សេងៗទៀត។
តាមរបាយការណ៍និយាយថា ៖«សម្ភារជាច្រើនដែលបន្សល់ទុកនៅអាហ្វហ្គានីស្ថានទាមទារឲ្យមានការថែរក្សាជាពិសេសដែលក្រុមហ៊ុនម៉ៅការ DoD ធ្លាប់បានផ្តល់ទៅកម្លាំងអាហ្វហ្គានីស្ថានក្នុងទម្រង់ចំណេះដឹងបច្ចេកទេស និងឧបត្ថម្ភគាំទ្រ។
របាយការណ៍ចុះខែមីនា ឆ្នាំ២០២២បានបង្ហាញថា ក្រសួងការពារជាតិអាមេរិកតម្រូវឲ្យដាក់របាយការណ៍មួយទៅសភាពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិ សម្ភារ និងការផ្គត់ផ្គង់របស់អាមេរិកទៅកម្លាំងទ័ពអាហ្វហ្គានីស្ថានដែលត្រូវបានបំផ្លាញចោល យកចេញ ឬរក្សាទុកនៅអាហ្វហ្គានីស្ថាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


