Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី៖ អូស្រ្តាលីគ្រោងក្លាយជាដៃគូទេសចរណ៍អាស៊ាន

បានផុស

នៅ

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានព្រមព្រៀងជាឯកច្ឆ័ន្ទក្នុងការបង្កើតកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-អូស្ត្រាលី ដែលជាគំនិតផ្តួចផ្តើមថ្មីមួយក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យទេសចរណ៍។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​វៀតណាម Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការនៃក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី (MOTAC) លោក Roslan Abdul Rahman បាន​ឱ្យដឹង​ថា គំនិតផ្តួចផ្តើមនេះត្រូវបានពិភាក្សាយ៉ាងល្អិតល្អន់ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំំណាក់កាលរៀបចំ​។

លោក​បន្ត​ថា MOTAC បាន​បង្ហាញ​ពី​មូលហេតុ​ដែល​វា​ជា​ពេលវេលា​ដែល​អាស៊ាន និង​អូស្ត្រាលី​ត្រូវ​មាន​កិច្ច​សហការ​ផ្នែក​ទេសចរណ៍​ ​​ហើយ​រដ្ឋមន្ត្រីអាស៊ានទាំងអស់បានឯកភាពថា ​វា​គួរតែមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងអាស៊ាន និងអូស្ត្រាលី។

លោក Roslan បានសង្កត់ធ្ងន់ថា ​ម៉ាឡេស៊ីចង់ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងភាគីទាំង២ បន្ថែមទៀត ដោយ​ការណ៍នេះអាចដោះស្រាយបញ្ហានានា រួមទាំងការលំបាកដែលភ្ញៀវទេសចរអាស៊ានទៅលេងអូស្ត្រាលី។

គួរ​គូស​បញ្ជាក់ថា​ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ត្រូវបានរៀបចំឡើងដោយភ្ជាប់ជាមួយវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៥ (ATF 2025) ​នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២០ ខែមករា។ ATF 2025 មានគោលបំណងលើកកម្ពស់ផលិតផលទេសចរណ៍ក្នុងតំបន់ សម្រួលដល់ការចែករំលែកចំណេះដឹង កសាង​តម្លៃបណ្តាញ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយមេដឹកនាំទេសចរណ៍ពិភពលោក ដើម្បីជំរុញការមកដល់របស់ភ្ញៀវទេសចរក្នុងតំបន់អាស៊ាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម