នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាបន្ទាប់ពីកាន់អំណាចធ្វើឱ្យសម្ដេចកាន់តែប្រយ័ត្នក្នុងការនិយាយជាសាធារណៈជាងមុន ហើយកាន់តែប្រុងប្រយ័ត្នថែមទៀតពេលជួបភ្ញៀវបរទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់មន្ត្រីរដ្ឋាភិបាលគិតពីភាពវិជ្ជមានក្នុងតួនាទីរបស់ខ្លួនដោយថាការងាររបស់រដ្ឋគឺបម្រើពលរដ្ឋឱ្យពលរដ្ឋទទួលបានប្រយោជន៍ពីការងាររបស់ខ្លួន មិនចាំបាច់ខ្វល់នឹងពាក្យគេជេររិះគន់វាយបង្អាប់លើការខិតខំទេ។
លោក យីន លី (Yin Li) បានបន្តបញ្ជាក់ពីជំហរគាំទ្ររបស់ប្រទេសចិនចំពោះការកាន់អំណាចរបស់គណបក្សប្រជាជន ទោះបីជាស្ថានភាពពិភពលោកមានការប្រែប្រួលយ៉ាងណាក្ដី។
លេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំងលោក យីន លី (Yin Li) បានធ្វើដំណើរមកជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជាក្នុងការពង្រឹងភាពស៊ីជម្រៅ និងខ្លាំងក្លាថែមទៀតនូវរាល់ការឯកភាពរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
លោក ព្រាប កុល នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានចូលរួមជាអធិបតីក្នុងពិធីសម្ភោធមជ្ឈមណ្ឌលសេវាកម្មសហគ្រាសសម្រាប់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ នៅខេត្តយុនណាន ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចមួយដើម្បីជំរុញការវិនិយោគពីចិនមកកម្ពុជាបន្ថែមទៀត។
គម្រោងសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី២ និងបណ្ដាញទឹកក្នុងខេត្តកំពង់ចាម បានសម្រេចលទ្ធផលបាន ៨៧,៦៨%ហើយ គិតមកដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានប្រកាសថាក្រសួងនឹងដាក់ឱ្យប្រើប្រាស់សាលាឌីជីថលកម្ពុជាដែលនឹងប្រើប្រាស់បញ្ញាសប្បនិមិត្ត AI ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូ និងបន្ទប់រៀន និងជួយឱ្យសិស្សទទួលបានចំណេះដឹងថ្មីៗទាន់ពេលវេលាឈានទៅរកគុណភាពអប់រំទាន់និន្នាការសកល។