ព័ត៌មានជាតិ
ទូតវៀតណាមថ្មីថាប្រទេសលោកផ្ដល់អាទិភាពខ្ពស់ក្នុងការពង្រឹងសាមគ្គីជាមួយកម្ពុជា
ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជាលោក Nguyen Minh Vu បានគាល់ព្រះមហាក្សត្រកម្ពុជាសម្ដេចព្រះនរោត្តម សីហមុនី ថាប្រទេសលោកតែងតែឱ្យតម្លៃ និងផ្ដល់អទិភាពខ្ពស់ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការជាមួយកម្ពុជា។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានវៀតណាម VNA ក្នុងពេលបង្គំថ្វាយសាតាំងជូនព្រះមហាក្សត្រកម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ លោក Vu បានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងក្នុងតួនាទីថ្មីរបស់គាត់ ដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ កាន់តែសំខាន់ និងមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យរបស់មេដឹកនាំប្រទេសទាំងពីរ និងសេចក្តីប្រាថ្នារបស់ប្រជាជន។
ជាមួយគ្នានេះក៏បានពាំនាំនូវការអញ្ជើញរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ថ្វាយព្រះមហាក្សត្រ សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ ក្នុងការយាងព្រះអង្គទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាពេលឆាប់ៗខាងមុខនេះដែរ។

បើតាម VNA នៅឯពិធីទទួលនោះ ព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហមុនី មានជំនឿថា លោក Vu នឹងបំពេញការងារប្រកបដោយជោគជ័យរួមចំណែកសកម្មក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា។ ព្រះអង្គក៏បង្ហាញនូវព្រះទ័យសោមនស្សដែលបានទតឃើញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងរីកចម្រើនលើវិស័យនយោបាយ ការទូត ការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន ព្រមទាំងមានព្រះរាជអំណរគុណចំពោះជំនួយរបស់វៀតណាមក្នុងអំឡុងពេលកម្ពុជាតស៊ូទាមទារឯករាជ្យ និងផ្ដល់រំលំរបបប្រល័យពូជសាសន៍ប៉ុលពត។
គួរឱ្យដឹងដឹងថាលោក Nguyen Minh Vu បានឡើងកាន់តំណែងជាឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាមប្រចាំកម្ពុជាបន្តពីលោក Nguyen Huy Tang ដែលផុតអាណត្តិកាលពីឆ្នាំ២០២៤៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


