នៅក្នុងយុគសម័យដែលភូមិសាស្ត្រនយោបាយសកលនិងតំបន់កំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា និងការប្រែប្រួលយ៉ាងគំហុក ខ្លឹមសារនៃសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុង«វេទិកាអនាគតអាស៊ាន» បានក្លាយជាត្រីវិស័យបង្ហាញផ្លូវដ៏មានឥទ្ធិពល។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាលោក អាណាតូលី បូរ៉ូវីក បានលើកឡើងថាប្រទេសកម្ពុជាមានចំណុចពិសេសមួយក្នុងចំណោមមិត្តភ័ក្ដិរបស់រុស្ស៊ីគឺចំណងមិត្តភាពដ៏រឹងមាំ ការតភ្ជាប់ភាពជិតស្និទ្ធនៃប្រជាជនប្រទេសទាំងពីរ។
រដ្ឋសភាគ្រោងបង្កើតវិទ្យាស្ថានស្រាវជ្រាវនិងបណ្ដុះបណ្ដាលមួយចំណុះឱ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាដើម្បីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពរបស់មន្ត្រីដែលជាជំនួយការដល់សមាជិកសភា និងគណៈកម្មការជំនាញធានាពីភាពច្បាស់លាស់នៃការងារ។
ធនាគារពិភពលោកបានជំរុញដល់រដ្ឋាភិបាលគិតគូរបង្កើត និងទទួលស្គាល់ទម្រង់ការងារទាក់ទងនឹងការមើលថែកុមារ និងមនុស្សចាស់ ដោយថា៤ឆ្នាំខាងមុខកម្ពុជានឹងមានត្រូវការការងារលើផ្នែកទាំងនេះខ្ពស់ ហើយអាចបញ្ជូនអ្នកជំនាញនេះស្រាប់ទៅធ្វើការក្រៅប្រទេសបានថែមទៀត។
ធនាគារពិភពលោកបានព្យាករណ៍ថាក្នុងឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនត្រឹម៣,៩%ប៉ុណ្ណោះ ដែលបណ្ដាលមកពីវិបត្តិចំនួន៣គឺ ការកើនឡើងតម្លៃប្រេង ការធ្លាក់ចុះនៃប្រាក់ផ្ញើពីពលកម្មក្រៅប្រទេស និងការផ្ដល់កម្ចីកាន់តែតឹងរឹង។ ទោះជាយ៉ាងណាសេដ្ឋកិច្ចប្រទេសនេះកំពុងបង្ហាញភាពធន់ ដោយមានការទ្រទ្រង់ពីការកើនឡើងនៃការវិនិយោគបរទេស និងការនាំចេញដ៏រឹងមាំ។
អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា លោក Akkharaphong Khamkhun បានចេញអត្ថបទវិភាគមួយដែលបានលើកឡើងថា នយោបាយថៃកំពុងបំផ្លាញជនជាតិថៃដូចគ្នា ខ្វះការយល់ដឹងផ្លូវច្បាប់ មិនអាចដោះស្រាយបញ្ហាបាន ដែលកើតចេញពីភាពខ្វះប្រាជ្ញារបស់អ្នកដឹកនាំ។
នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលអាហារការងារថ្ងៃត្រង់ជាមួយ លោក Hunt VanderToll ឧបការីរងរដ្ឋមន្រ្តីការបរទេសអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ាន ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។