សាធារណរដ្ឋប្រជាមានិតចិនបានប្រកាសគាំទ្រដល់កម្ពុជាលើការផ្គត់ផ្គង់ប្រេង ឧស្ម័ន និងជីកសិកម្មក្នុងអំឡុងពេលដែលកម្ពុជាកំពុងជួបការលំបាកផ្នែកសន្តិសុខថាមពល និងកង្វះជី។
រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកអឺរ៉ុបនៃប្រទេសអាល្លឺម៉ង់លោក Gunther Krichbaum បានលើកឡើងថាប្រទេសលោកមានបំណងចង់ធ្វើជា «អ្នកសម្របសម្រួលដោយស្មោះត្រង់» ដើម្បីរួមចំណែកដោះស្រាយបញ្ហាព្រំដែនកម្ពុជា។
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជានិងហុងគ្រីទោះបីជាមានការផ្លាស់ប្ដូររបបដឹកនាំ ឬរដ្ឋាភិបាលយ៉ាងណាក្ដីក៏ទំនាក់ទំនងនេះនេះនៅតែរីកចម្រើនជាបន្តបន្ទាប់គ្មានប្រែប្រួល ឬល្អក់កករជាមួយគ្នាទេ។
ការចេញព្រះរាជក្រឹត្យលើកលែងទោសនេះ ក្រោយពីមានសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ កាលពីចុងខែមេសា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ដែលទាមទារឱ្យមានការវិភាគដោយឈរលើមូលដ្ឋានច្បាប់ និងភូមិសាស្ត្រនយោបាយ ជាជាងការវាយតម្លៃដោយលម្អៀងខាងនយោបាយ។ ក្នុងទិដ្ឋភាពឯករាជ្យ ព្រឹត្តិការណ៍នេះគឺជាចំណុចប្រសព្វរវាងការអនុវត្តនីតិរដ្ឋយ៉ាងតឹងរ៉ឹង និងសេចក្តីត្រូវការផ្នែកនយោបាយដើម្បីឈានទៅរកការបង្រួបបង្រួមជាតិ។
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានជំរុញឱ្យមានការពង្រឹងតួនាទីរបស់ស្ថាប័ននានាធ្វើឱ្យការប្ដេជ្ញាចិត្តផ្នែកបរិស្ថានទៅជាសកម្មភាពជាក់ស្ដែង។ សម្ដេចថាច្បាប់និងគោលនយោបាយនានាដែលអនុវត្តដាច់ខាតត្រូវយកប្រជាជនជាស្នូល ធានាការពារជីវភាពរស់នៅ គាំទ្រសហគមន៍ងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់កំណើនបៃតង និងមិនបោះបង់នរណាម្នាក់ចោលឡើយ។
តំណាងសន្និបាតសភាអាស៊ានលោក Eddy Soeparno បានលើកឡើងថាបញ្ហាអាកាសធាតុនៅតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្នបានឈានហួសពីពាក្យថា ការប្រែប្រួលអាកាសធាតុ ហើយបានក្លាយជា វិបត្តិអាកាសធាតុ ដ៏ស្រួចស្រាវដែលទាមទារឱ្យគ្រប់បណ្ដាប្រទេសក្នុងតំបន់អាស៊ានដាក់ចេញនូវវិធានការពិសេសរៀងខ្លួនដើម្បីជម្នះវិបត្តិនេះ។
នៅរសៀលថ្ងៃទី២៣ ខែឧសភានេះ ក្រៅពីជួយសម្របសម្រួលពីកន្លែងកើតហេតុ និងនៅមន្ទីរពេទ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំក្រសួងការងារ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួង គោរពវិញ្ញាណក្ខន្ធសពបងប្អូនកម្មករនិយោជិតទាំង១៤រូបដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុងស្វាយរៀង ខេត្តស្វាយរៀង។